តោះ! ធ្វើអំពើល្អ ជួយតាមលទ្ធភាពបរិច្ចាគរបស់លេង និងសៀវភៅដល់កុមារក្រីក្រកម្ពុជា

  • 2019-12-11 11:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិតជា​រំភើប​មែន ឥលូវ​នេះ​នៅ​កម្ពុជា​មាន​ហើយ​កម្មវិធី​ប្រមូល​ទទួល​យក​ការ​បរិច្ចាគ​សៀវភៅ និង​របស់​លេង​កុមារ ដើម្បី​ចែក​បន្ត​ដល់​កុមារ​ក្រីក្រ​ខ្វះ​លទ្ធភាព​នៅ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា ហៅ​កាត់ថា​ CCF (Cambodia Children's fund) ដែល​មាន​ទីតាំង​នៅ​តំបន់​ចាក់​សំរាម​ក្បែរ​ក្រុង​ភ្នំពេញ។

ព្រឹត្តិការណ៍​សប្បុរសធម៌​ដ៏​មាន​ន័យ​នេះ លេច​ចេញ​ពី​ការ​សហការ​គ្នា​រវាង Monument Books and Toys Store, EXCHANGE SQUARE MALL និង​អង្គការ​មូលនិធិ​កុមារ​​កម្ពុជា​ដោយ​ផ្ទាល់​ ដែល​ជា​មួយ​គ្នា​នេះ​ដែរ ក៏​​នឹង​ពាំ​នាំ​យក​នូវ​ការ​អប់រំ និង ការ​លេង​កម្សាន្ត​ជាច្រើន​ទៀត​ដល់​កុមារ​ក្រី​ក្រ​មួយ​ចំនួន​នៅ​កម្ពុជា។ សូម​ចូល​ជួយ​ដល់​សង្គម​យើង​ទាំង​អស់​គ្នា ដោយ​​លោក​អ្នក​អាច​បរិច្ចាគ​សៀវភៅ​សិក្សា​ ឫ​ប្រដាប់ប្រដា​ក្មេង​លេង​​ដែល​កូន​ៗ របស់​លោក​អ្នក​បាន​អាន​ឫ​លេង​រួច​ហើយ​ នៅ​ហាង Monument Books and Toys សាខា​មហា វិថី​ព្រះ​នរោត្តម​ដែល​មាន​ប្រអប់​បរិច្ចាគ​នៅ​ទីនោះ។

ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​អបអរ​សាទរ ចូល​ឆ្នាំ​សកល​ និង បុណ្យ​ណូអ៊ែល ២០២០ ក្រុមហ៊ុន Monument Books and Toys ក៏​បាន​បង្កើត​កម្មវិធី សម្រាប់​កុមារ​ និង​ការ​ផ្ដល់​ជូន​ជា​ពិសេស​សម្រាប់​អតិថិជន ក៏​ដូច​ជា​ការ​​ថ្លែង​អំណរ​គុណ​ដែល​និយម​គាំទ្រ​កន្លង​មក។

កម្មវិធី​សប្បាយៗ មាន​ដូចជា ការ​និទាន​រឿង​ខ្លីៗ ដែល​ផ្ដល់​ឱកាស​ឲ្យ​លោក លោក​ស្រី​នាំ​បុត្រ​ធីតា​ចូល​រួម​ស្ដាប់​ដើម្បី​ចំណេះ​ដឹង គំនិត​ឆ្នៃ​ប្រឌិត​ និង​ការ​កម្សាន្ត ដែល​ធ្វើ​ឡើង​រៀង​រាល់ថ្ងៃ​ពុធ​នៅ​ហាង Monument Books & Toys សាខា​មហា​វិថី​ព្រះ​នរោត្តម។

កាន់​តែ​អស្ចារ្យ​ជាង​​​​នេះ​ទៅ​ទៀត សម្រាប់​អតិថិជន​ដែល​ទិញ​ទំនិញ​ពី​ហាង Monument Books & Toys ចាប់​ពី​៣៥​ដុល្លារ​ឡើង​ទៅ​នឹង​ទទួល​បាន​ឱកាស​ពិសេស គឺ​បង្វិល​កង់​ផ្សង​សំណាង ដែល​មាន​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពេញ​មួយ​ខែ​ធ្នូ​តែ​ម្តង។ រង្វាន់​មាន​ដូចជា៖

  • ប័ណ្ណ​ទឹក​ប្រាក់​ ៥ដុល្លា ១០ដុល្លា ២០ដុល្លារ
  • ប័ណ្ណ​ចូល​លេង​កម្សាន្ត​នៅ Kids Park ដោយ​ឥតគិតថ្លៃ
  • ឆ័ត្រ Prudential
  • SCIA FlashDrive
  • កាតាបស្ពាយពី​ក្រោយ
  • ដប​ទឹក AISPP ដ៏​ស្រស់​ស្អាត និង​រង្វាន់ផ្សេងៗ​ជា​ច្រើន​ទៀត។

តោះ!​ មើល​វីដេអូ​ ពី​ទិដ្ឋភាព​ក្នុង​កម្មវិធី VIP Evening ដែល​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដើម្បី​បើក​សម្ពោធ Christmas Campaign។

ការ​ផ្ដល់​ជូន​ទាំងអស់​នេះ​មាន​នៅ​ហាង Monument Books and Toys ដែល​មាន​អាសយដ្ឋាន​ដូច​ខាង​ក្រោម៖

  • ផ្ទះលេខ ១១១,​ ផ្លូវ​ព្រះនរោត្ដម, សង្កាត់​ចតុមុខ, ខណ្ឌ​ដូន​ពេញ, រាជធានី​ភ្នំពេញ ទូរស័ព្ទ​លេខ៖ 017 899 599
  • Monument Books Aeon Mall Phnom Penh, ជាន់ទី១ ទូរស័ព្ទ​លេខ៖​ ​016 422 722
  • Monument Toys Aeon Mall Sen Sok​ City, ជាន់ទី៣ ទូរស័ព្ទ​លេខ៖​ 016 287 455
  • Monument Books Heritage Walk, B1 floor, ក្រុងសៀមរាប ទូរស័ព្ទលេខ៖​ 016 411 611៕

អត្ថបទ៖ លីដា