ទឹកធ្លាក់២កន្លែងនៅឡាវ ជិះមិនឆ្ងាយប៉ុន្មានពីកម្ពុជា បង្កប់ទេសភាពស្រស់ត្រកាលក្នុងរដូវនេះ
- 2019-12-12 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់២កន្លែងនៅឡាវ ជិះមិនឆ្ងាយប៉ុន្មានពីកម្ពុជា បង្កប់ទេសភាពស្រស់ត្រកាលក្នុងរដូវនេះ
ចន្លោះមិនឃើញ
ឡាវជាប្រទេសគ្មានសមុទ្រមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ តែប្រទេសជិតខាងនឹងកម្ពុជានេះ មានតំបន់ទេសចរណ៍ទឹកធ្លាក់ស្អាត២កន្លែងលើសពីការរំពឹងទុក។ ទឹកធ្លាក់ធម្មជាតិទាំង២នេះ ស្ថិតក្នុងខេត្តចម្ប៉ាសាក់ ដែលនៅមិនឆ្ងាយប៉ុន្មាន បើធ្វើដំណើរតាមព្រំដែន ស្ទឹងត្រែង -ឡាវ មកទីនេះ។
**១. ទឹកធ្លាក់ Khone Phapheng**
នេះជាទឹកធ្លាក់ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលកំពុងស្រូបទាញទេសចរឆ្ងាយជិតឲ្យមកទស្សនាឥតដាច់នៅប្រទេសឡាវ។ ទឹកធ្លាក់នេះមានសណ្ឋានស្រដៀងទឹកធ្លាក់ល្បាក់ខោននៅខេត្តស្ទឹងត្រែងដែរ។ តំបន់ទេសចរណ៍នៅភាគត្បូងនេះនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកម្ពុជា -ឡាវ ឡើយ ដោយលោកអ្នកគ្រាន់តែចំណាយពេលប្រហែល ៧ គីឡូម៉ែត្រ នោះនឹងមកដល់។ នៅទីនេះ តម្រូវឲ្យទិញសំបុត្រចូលទស្សនា ដោយភ្ញៀវជាតិតម្លៃ ៥ ០០០ kip ( ប្រហែល ២៥០០រៀល) និងជនបរទេស តម្លៃ ៥៥០០០ Kip ( ប្រហែល ២៧៥០០រៀល) ។ Khone Phapheng មិនត្រឹមទាក់ទាញដោយសម្រស់ទឹកធ្លាក់ឡើយ តែក៏មានសួនធម្មជាតិបៃតងខ្ចី និងខ្យល់អាកាសត្រជាក់លើខ្នងភ្នំ ដែលមានទីតាំងនៅស្រុកខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។
២. ទឹកធ្លាក់នៅរមណីយដ្ឋាន Tadlor Lodge
ពេលមកដល់ទីនេះ អ្វីដែលអ្នកភ្លឹកអារម្មណ៍ជាងគេគឺ ទឹកធ្លាក់ពីជ្រលងភ្នំខ្ពស់ បង្កើតជាទិដ្ឋភាពស្អាតបំផុតក្នុងស្រុកសារ៉ាវ៉ាន់ ខេត្ត ចម្ប៉ាសាក់ ប្រទេសឡាវ។ ទឹកធ្លាក់មកប៉ះនឹងក្រំថ្ម ព្រមទាំងដើមឈើម្លប់ត្រឈឹងត្រឈៃ កាន់តែធ្វើឲ្យភ្ញៀវទេសចរមិនជិនណាយ ងូតទឹកលេងកម្សាន្តនោះទេ។ ក្រៅពីនេះ គេក៏អាចជួលកង់ជិះលេង ព្រមទាំងទទួលទានអាហារឈ្ងុយឆ្ងាញ់ពីរមណីយដ្ឋានក្នុងតំបន់នេះផ្ទាល់តែម្ដង។ អ្នកដែលមិនធ្លាប់ទៅលេង ច្បាស់ជាជាប់ចិត្តនឹងទឹកធ្លាក់ធម្មជាតិនេះ យ៉ាងពិតប្រាកដ៕
អានបន្ត៖ ឡូយខ្លាំង!ឡាន១៣០ គ្រឿងបើកចម្ងាយជាងពាន់គីឡូម៉ែត្រ តែបន្តកន្ទុយគ្នាឥតដាច់ផ្អើលអ្នកមើល