Zidane៖ បើ​ Real ជួប Liverpool នោះ​ Liverpool ដឹង​តែ​ធ្លាក់​ហើយ!

  • 2019-12-12 11:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្គោល​ក្លឹប Real Madrid លោក Zinedine Zidane បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិន​បើ​ក្លឹប​របស់​លោក​ជួប​ Liverpool នោះ​ ក្លឹប​ហង្ស​ក្រហម​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្នាដៃ​ Real Madrid។

មាន​សំណួរ​មួយ​សួរ​ថា តើ​ Liverpool ជា​ក្លឹប​ដែល​ Real មិន​ចង់​ជួប​មែន​ទេ។ ភ្លាមៗ​នោះ​ លោក Zidane ក៏​និយាយ​ដោយ​កំប្លែង​ថា៖ " ប្រសិន​បើ​ជួប Liverpool នោះ​ពួក​យើង​នឹង​ទម្លាក់​ពួក​គេ​ហើយ " ។

ប៉ុន្តែ​លោក​ក៏​បាន​បន្ថែម​ថា៖ " យើង​មិន​អាច​ធ្វើ​អី​បាន​ទេ រឿង​ចាប់​ឆ្នោត​រើស​គូ​ប្រកួត​នោះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Real Madrid បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ចែក​ពូល​ ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ២ ដោយ​មាន ១១ពិន្ទុ ដោយ​មាន​សង្ឃឹម​ខ្ពស់​នឹង​ជួប​ក្លឹប​ដែល​ជាប់​លេខ ១ នៃ​ពូល​ផ្សេង​ៗ​ទៀត​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី