ក្ដៅៗ! សៀង ចន្ធា ចូល​រួម​ជាមួយ​បឹងកេត​ហើយ!

  • 2019-12-12 11:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ សៀង ចន្ធា បាន​ចូល​រួម​ជាមួយ​ក្លឹប​បាល់ទាត់​បឹងកេត​ហើយ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​បុរស​អាយុ​ក្រោម ២២ឆ្នាំ​ នៃ​ SEA Games ហ្វីលីពីន នេះ​បើ​តាម​ប្រកាស​ជា​ផ្លូវការ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​ក្លឹប។

កីឡាករ​ដែល​មាន​ប្រភព​ពី​សាលា​បាល់ទាត់​ជាតិ​បាទី​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុត​អាយុ​ក្រោម ២២ឆ្នាំ នៅ​ក្នុង​កីឡា SEA Games កន្លង​ទៅ ដោយ​រក​គ្រាប់​បាល់​បាន ៣គ្រាប់។

ក្រៅ​ពី​នេះ គេ​នឹង​បន្ត​ភារកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៨ឆ្នាំ ក្នុង​ពាន BTV ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ ដល់ ១៧ខែ​ធ្នូ នា​ប្រទេស​វៀតណាម៕

អត្ថបទ៖ ហ៊ីម រស្មី