សៅ សុខា ៖​២០២៣ ​កម្ពុជា ​ត្រូវ​ឡើង​វគ្ក​ផ្ដាច់ព្រ័ត្រ ស៊ីហ្គេម​ឱ្យ​បាន​

  • 2019-12-13 03:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U22 ​កម្ពុជា​បាន​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​មាន​ការ​ទទួល​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​រូប​ផង​ដែរ។

ឯកឧត្តម ​សៅ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ក៏​មាន​វត្តមាន​ទៅ​ទទួល​ក្រុម​កម្ពុជា​កាល​ពី​យប់មិញ​នេះ​ផង​ដែរ។ ​ឯកឧត្តម ​បាន​និយាយ​លើក​ទឹក​ចិត្ត​ដល់ សុខផេង ​ថែម​ទៀត ​ថា​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ ​បាល់ទាត់​តែងតែ​មាន​ថ្ងៃ​ល្អ ​និង​មិន​ល្អ ​សំខាន់​ត្រូវ​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត សម្រាប់​អនាគត​ខាង​មុខ​។

ប្រធាន​សហព័ន្ធ​ខាង​លើ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ក្រុម U22 ​ឆ្នាំ​នេះ​ធ្វើ​បាន​ល្អ ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​បើ​ទោះ​ជា​មិន​បាន​មេដាយ​ក៏​ជា​ជំហាន​ជោគជ័យ​មួយ​ដែរ។ ​ឯកឧត្តម ​ដាក់​គោលដៅ​ថា​នៅ​ឆ្នាំ ២០២៣ ​កម្ពុជា​ត្រូវ​តែ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឱ្យ​បាន ព្រោះ​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣​នេះ គឺ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផ្ទាល់​តែ​ម្ដង៕

រូបភាព៖ FFC

អត្ថបទ៖ ប្រុស យុទ្ធ