ដឹង​គន្លឹះ​ងាយៗ​ ដើម្បី​ទទួល​បាន​សេវា​​ Wi-Fi ​ដ៏​ល្អ​ក្នុង​ផ្ទះ​

  • 2019-12-13 09:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដើម្បី​ទទួល​បាន​សេវា​​​ Wi-Fi ​ដ៏​ល្អ​មួយ​មិន​មែន​ជា​រឿង​ពិបាក​​ឡើយ​ នេះ​ប្រសិន​បើ​ដឹង​ពី​គន្លឹះ​ទុក​ដាក់​ឧបករណ៍​ Router ឲ្យ​ត្រូវ​​ទីតាំង​របស់​វា។ គន្លឹះ​ក្នុង​ការ​ទុកដាក់​មាន​​រៀប​រាប់​ដូច​ខាង​ក្រោម​នេះ៖

 

free-wifi-shutterstock_story

 

​​-ដាក់​ Router នៅ​ចំ​ចំណុច​កណ្ដាល​ផ្ទះ​​ដើម្បី​ឲ្យ​សេវា​របស់​ Wi-Fi ជ្រាប​ទៅ​គ្រប់​ជ្រុង​នៃ​ផ្ទះ។ ជៀស​វាង​ការ​ទុក​វា​នៅ​កៀន​កន្លៀត​ផ្ទះ​ ដែល​​សេវា​ Wi-Fi ពាក់​កណ្ដាល​នឹង​​គ្រប​ដណ្ដប់​​​ទៅ​លើ​ផ្ទះ​របស់​អ្នក​ជិត​ខាង​ឯ​ណោះ​វិញ។

 

-ប្រសិន​បើ​រន្ធ​ខ្សែ​អ៊ីនធឺណិត​ស្ថិត​នៅ​កៀន​ផ្ទះ​ គួរ​ណាស់​តែ​ទិញ​ខ្សែ​ Network ដើម្បី​​ត​វា​ឲ្យ​ដល់​ចំណុច​កណ្ដាល​ ព្រោះ​ខ្សែ​​មិន​ជា​ថ្លៃ​ប៉ុន្មាន​ឡើយ។

 

-ត្រូវ​ចាំ​ថា​គ្រោង​រឹងៗ​មួយ​ចំនួន​ដូច​ជា​ ជញ្ជាំង​ឈើ​ ឬ​ជញ្ជាំង​បេតុង​ អាច​រាំង​ស្ទះ​សញ្ញា​របស់​ Wi-Fi បាន។

 

-អ្វី​ដែល​សំខាន់​គឺ​អង់តែន​ ព្រោះ​អង់តែន​ជួយ​បង្កើន​សញ្ញា​ Wi-Fi ឲ្យ​ខ្លាំង​បាន។​ ប្រសិន​បើ​ Router អ្នក​គ្មាន​អង់តែន​ទេ​ គួរ​ប្ដូរ​ចេញ​ដោយ​ប្រើ​ Router មាន​អង់តែន​ជំនួស។

 

300Mbps-High-Power-802-11N-Wireless-Router-with-5-5dbi-Long-Ranger-Antenna-Support-Getway-WIFirepeater

 

-អ្នក​អាច​ប្រើ​ប្រាស់​វិបសាយ​ ឬ​កម្មវិធី​ Speedtest ដើម្បី​ស្ទង់​មើល​កម្លាំង​ Wi-Fi បាន​តាម​រយៈ​ល្បឿន​អ៊ីនធឺណិត។ ដូច​នេះ​អ្នក​អាច​កំណត់​បាន​​កាន់​តែ​ច្បាស់​ពី​ទីតាំង​ល្អ​សម្រាប់​ទុក​ដាក់​ Router។

 

-ជួន​កាល​ការ​បិទ​រួច​បើក​ Router ឡើង​វិញ​ក៏​អាច​ជួយ​ឲ្យ​សញ្ញា​ Wi-Fi ដើរ​បាន​ស្រួល​ល្អ​វិញ​បាន។ នេះ​​បើ​ក្នុង​ករណី​ដែល​​ល្បឿន​ Wi-Fi ​យឺត​ខុស​ពី​ធម្មតា៕​​​​​​​​​​

ប្រភព៖ fossbytes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម