ធ្លាប់ល្បី​ថាឆ្ងាញ់ ពេលនេះ​គ្រឿងសមុទ្រស្រស់ៗពីប្រទេសកូរ៉េ បង្ហាញ​ខ្លួន​លើ​ទីផ្សារកម្ពុជាហើយ

  • 2019-12-13 10:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រឿងសមុទ្រកូរ៉េ បានក្លាយជាអាហារដ៏ពេញនិយមក្នុងតំបន់អាស៊ី។ ក្នុងចំណោមគ្រឿងសមុទ្រទាំងនោះ រួមមាន ប៉ាវហ៊ឺ ត្រី olive flounder អយស្ទ័រ ប្រហិតត្រីចង្កាក់ និងសារ៉ាយសមុទ្រជាដើម។

K•Fish ជាក្រុមហ៊ុននាំចេញគ្រឿងសមុទ្រក្នុងប្រទេសកូរ៉េខាងត្បូង ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងគោលបំណងបំពេញតម្រូវការដល់អ្នកដែលចូលចិត្តញ៉ាំគ្រឿងសមុទ្រទាំងអស់លើពិភពលោក។ K•Fish កំពុងធ្វើការលើ​គម្រោង​សម្រាប់សកម្មភាពនៃប្រតិបត្តិការដើម្បីបង្កើតទីផ្សារនៃផលិតផលគ្រឿងសមុទ្ររបស់កូរ៉េ មកក្នុងទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន K•Fish នឹងនាំចូលផលិតផលដែលពេញនិយមជាងគេ ហើយផ្តោតសំខាន់លើទំនិញដែលល្អចំពោះសុខភាពអតិថិជន។

ប៉ាវហ៊ឺ

ប៉ាវហ៊ឺ ផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងមានសារជាតិខ្លាញ់ទាប ដែលជួយការពារថ្លើម ជំនួយភ្នែក និង បញ្ចៀសបញ្ហាជំងឺ​បេះដូង។ នៅពេលលោកអ្នកចម្អិនប៉ាវហ៊ឺកាន់តែសាមញ្ញ ជីវជាតិ និងរសជាតិរបស់វាកាន់តែរក្សាបានច្រើន។ វិធីដែលចង់រក្សារសជាតិប៉ាវហ៊ឺឲ្យនៅបានល្អ គឺចម្អិនវាជាមួយស្លឹកគ្រៃ និងមើមខ្ញី។

ត្រី olive flounder

ត្រី olive flounder គឺជាប្រភេទត្រីតុកកែ ដែលភាគច្រើនត្រូវបានចិញ្ចឹមក្នុងទឹកដីនៃកោះ ជេជូ ប្រទេសកូរ៉េ ។ ត្រីប្រភេទនេះ ស៊ី​ក្ដាមខ្យងតូចៗជាចំណី ។ ពួកវាមានរូបរាងសំប៉ែត ខ្លួនស្ដើង (មនុស្សមួយចំនួនហៅថា ត្រីសំប៉ែត) ស្បែករបស់វាមានអុជខ្មៅៗជុំវិញខ្លួនទាំងអស់ ។ ចំណែកភ្នែករបស់វា គឺនៅលើផ្នែកខាងលើ ។

ត្រី olive flounder ផ្ទុកទៅដោយអូមេហ្គា ៣ ច្រើន ដែលល្អបំផុតសម្រាប់រាងកាយយើង។ វាជួយបញ្ចៀសជំងឺមហារីក ជួយ​សម្ពាធ​ឈាមឲ្យដើរប្រក្រតី និង ជួយប្រព័ន្ធសរសៃឈាមបេះដូងឲ្យមានស្ថេរភាពល្អ ។ សាច់ត្រី olive flounder គឺទន់ល្អ មាន​ខ្លាញ់តិច ជាតិកាឡូរីទាប ស្រួលក្នុងការរំលាយ ហើយភាគច្រើន ត្រីប្រភេទនេះគឺញ៉ាំឆៅ ដោយច្របល់ធ្វើសាឡាដ ដែលភាសា​កូរ៉េហៅថា Korean Hwe (회) ឬ ក៏យកទៅបំពងក៏បាន ។

សារាយសមុទ្រ

សារាយសមុទ្រ ជាជីវិតសមុទ្រដែលអាចរស់នៅក្នុងមជ្ឈដ្ឋានទឹកប្រៃ និងទឹកមិនសូវប្រៃ។ សារាយសមុទ្រក្រៀមសម្បូរដោយជាតិ​កាបូនហាយដ្រែត ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន និង សារធាតុរ៉ែ ដែលមានសារសំខាន់សម្រាប់ការលូតលាស់សារពាង្គកាយ និងភាពស៊ាំរបស់រាងកាយ។

សារាយសមុទ្រប្រៀបដូចជាឱសថធម្មជាតិ ព្រោះវានាំប្រយោជន៍យ៉ាងច្រើនដល់អ្នកទទួលទានវាដូចជា៖ ជួយប្រព័ន្ធរំលាយអាហារ ប្រឆាំងអុកស៊ីតកម្ម និងបញ្ចុះកម្រិតកូឡេស្តេរ៉ូល…។ សារាយសមុទ្រ ជារឿយៗត្រូវបានផ្សំជាមួយសម្លធ្វើដុំបាយរបៀបកូរ៉េ (gimbab) ឬ ញ៉ាំទទេ។

អាហារសមុទ្រកូរ៉េត្រូវធ្វើតេស្ត៍សារជាតិពុលមុនពេលក្លាយជា K-Fish៖

  • ដំណើរការឯកសារ៖ លទ្ធភាពក្រុមហ៊ុនផលិតកម្ម និង ដឹកជញ្ជូនត្រូវតែស្របតាមតម្រូវការជាក់លាក់ដែលបានកំណត់។ កន្លែងផលិតកម្មត្រូវតែទទួលបានលិខិតបញ្ជាក់ច្បាស់លាស់។

  • ការពិនិត្យគុណភាព៖ ការពិនិត្យអនាម័យ និង សុខភាពទីកន្លែង និង បុគ្គលិកឲមានសុវត្ថិភាព។ សារធាតុអង់ទីប្យូទិច និង ការគ្រប់គ្រងជំងឺការតាមដានប្រវត្តិជំងឺ។ ការពិនិត្យវត្ថុធាតុដើម និង ការគ្រប់គ្រង។ ការសង្កេតត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅហ្នឹងកន្លែង។

  • ការវាយតម្លៃចុងក្រោយ / មុនទទួលលិខិតទទួលស្គាល់៖ ការត្រួតពិនិត្យតាមការវាយតម្លៃគុណភាពស្តង់ដារ។ ការតាមដានជាបន្តបន្ទាប់ចំពោះលិខិតទទួលស្គាល់ K-Fish តាមរយៈការពិនិត្យនៅហ្នឹងកន្លែង៕