កន្លង​មក Liverpool ធ្លាប់​មាន​កីឡាករ​អាស៊ី​ទេ?

  • 2019-12-14 01:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ក្លឹប​ Liverpool ធ្លាប់​មាន​កីឡាករ​ចម្រុះ​ពូជសាសន៍​ក្រៅ​ពី​អង់គ្លេស ហើយ​ក្រៅ​ពី​អឺរ៉ុប​ទៅ​ទៀត​។ ប៉ុន្តែ​បើ​និយាយ​រឿង​កីឡាករ​អាស៊ី​វិញ រាង​មាន​ភាព​ស្មុគស្មាញ​បន្តិច​។

កន្លង​មក​ Liverpool ធ្លាប់​មាន​កីឡាករ​មក​ពី​អ៊ីស្រាអែល ចំនួន ៣រូប​ដូចជា៖

  • ខ្សែ​ការពារ​ Avi Cohen ធ្លាប់​លេង​ឲ្យ​ Liverpool អំឡុង​ឆ្នាំ១៩៧៩ ដល់ ១៩៨១

  • ខ្សែ​ប្រយុទ្ធ Ronny Rosenthal ធ្លាប់​លេង​ឲ្យ Liverpool អំឡុង​ឆ្នាំ១៩៩០ ដល់ ១៩៩៣

  • ខ្សែ​ប្រយុទ្ធ Yossi Benayoun ធ្លាប់​ឲ្យ​ Liverpool អំឡុង​ឆ្នាំ២០០៧ ដល់ ២០១០។

រឿង​ដែល​ស្មុគស្មាញ​នោះ​គឺ​ត្រង់​ថា អ៊ីស្រាអែល​មាន​ភូមិសាស្ត្រ​នៅ​ទ្វីប​អាស៊ី ប៉ុន្តែ​លេង​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA [1]

កាល​ពី​ឆ្នាំ២០១៥ កីឡាករ​កូន​កាត់​ឥណ្ឌា-អង់គ្លេស ខ្សែ​បម្រើ​ប្រយុទ្ធ Yan Dhanda បាន​ចុះ​កុងត្រា​អាជីព​ជាមួយ​ក្លឹប​យុវជន​ Liverpool ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​អង់គ្លេស​កាត់​អាស៊ី​ដំបូង​គេ នៅ​ហង្ស​ក្រហម។

  • Yan Dhanda បាន​ចូល​រួម​ជាមួយ​ក្លឹប Swansea នៅ​ឆ្នាំ២០១៨។ ចំពោះ​ក្រុម​ជម្រើស​ជាតិ​វិញ គេ​បាន​ជ្រើស​រើស​ឈុត​យុវជន​ក្រោម ១៧ឆ្នាំ របស់​អង់គ្លេស។

ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​កីឡាករ​អាស៊ី​អាជីពមក​ពី​ប្រទេស​ក្របខ័ណ្ឌ AFC ផ្ទាល់​តែ​ម្ដង​ទេ ហេតុ​នេះ​ហើយ ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​ជប៉ុន Takumi Minamino នៃ​ក្លឹប Salzburg មក​កាន់​ Liverpool មែន នោះ​គេ​នឹង​ក្លាយ​ជា​កីឡាករ​អាស៊ី​ទី ១ នៅ​ Liverpool៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម