ពាន​រង្វាន់ ​«មិត្តភាព​យុវជន​អន្តរ​ក្រសួង​ ស្ថាប័ន»​ លើក​ទី៧​ចាប់​ផ្ដើម​ប្រកួត​ផ្លូវ​ការ​ម្សិលមិញ​

  • 2019-12-15 06:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់​បាល់ទាត់​ «មិត្តភាព​យុវជន​អន្តរ​ក្រសួង​ ស្ថាប័ន»​​ លើក​ទី៧​ ដែល​រៀបចំ​ឡើង​ដោយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ធ្វើ​ពិធី​បើក​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​ម្សិលមិញ​នេះ​នៅ​តារាង​បាល់ទាត់​ Premium Sport Club។​

ពានរង្វាន់សម្រាប់ក្រុមលេខ១

ឯកឧត្ដម​ ស​ សុខា​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ថ្នាក់​ដឹកនាំ​តាម​ក្រសួង ​ស្ថាប័ន​ក្រុមហ៊ុន​ឯកជន​ និង​ដៃគូ​សហការ​ទាំង​អស់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ដែល​បាន​ជួយ​គាំទ្រ​ខាង​បច្ចេកទេស​ សម្ភារ​ ថវិកា​ មក​ដល់​កម្មវិធី​បាល់ទាត់​មួយ​នេះ​ឲ្យ​បាន​ដំណើរ​ការ​ប្រកួត​រហូត​លើក​ទី៧​នេះ។​

ទិដ្ឋភាពម្សិលមិញ

តំណាង​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​​ ក្នុង​ឱកាស​នេះ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ក្រុម​ការងារ​ អាជ្ញាកណ្ដាល​ និង​កីឡាករ​គ្រប់​រូប​ សូម​យក​ចិត្ត​ទុកដាក់​អនុវត្ត​តាម​វិធាន​ បទបញ្ជា​ការ​ប្រកួត​ឲ្យ​បាន​ល្អ។​ ប្រកួត​ដោយ​យុត្តិធម៌​ តម្លាភាព​ ស្រប​តាម​គោលការណ៍​ Faie Play។​ ដោយ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​ប្រកួត​ «បង្កើន​សាមគ្គីភាព​ មិត្តភាព​ ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​យុវជន​នៅ​តាម​បណ្ដា​ក្រសួង​ ស្ថាប័ន​រដ្ឋ​ ជា​ពិសេស​បំផុស​ស្មារតី​ស្រឡាញ់​ចូលចិត្ត​ លេង​កីឡា​ដើម្បី​សុខភាព»។​

ទិដ្ឋភាពម្សិលមិញ

ពិធី​បើក​ការ​ប្រកួត​ «មិត្តភាព​យុវជន​អន្តរ​ក្រសួង​ ស្ថាប័ន»​ លើក​ទី៧​នេះ​ធ្វើ​ឡើង​នា​រសៀល​ម្សិលមិញ​នៅ​ឯ​តារាង​បាល់ទាត់​ Premium Sport Club​ ក្រោយ​អធិបតីភាព​ឯកឧត្ដម​ ស​ សុខា​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​