កុំរំលងឲ្យសោះណា! ព្រឹត្តិការណ៍វប្បធម៌កម្ពុជា-ជប៉ុន “Let’s Cosplay” ឆ្នាំនេះ នឹង​កាន់តែអស្ចារ្យ!

  • 2019-12-16 02:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ “Let’s Cosplay" រដូវកាលទី៦ នឹងមកដល់​ក្នុង​ពេលឆាប់ៗខាងមុខនេះហើយ ពោល​គឺនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ចាប់​ពី​ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។។

ព្រឹត្តិការណ៍ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ Narutail Guild នេះ បាន​ទាក់ទាញ​អ្នក​ចូលទស្សនា​សរុប ២៤០០នាក់​ហើយ​ គិត​ចាប់តាំងពី​បង្កើត​នាឆ្នាំ២០១៣ មក។ ជាពិសេស គឺកាលពីរដូវកាលទី៥ ឆ្នាំមុន មាន​អ្នក​ចូលទស្សនា​ដល់ទៅ ៩០០នាក់ ពោល​គឺ​ពេញ​សាល​នៃកម្មវិធីតែម្ដង។

នៅឆ្នាំ២០១៩ នេះ Narutail Guild នឹង​រៀបចំ​ព្រឹត្តិការណ៍ “Let’s Cosplay" រដូវកាលទី៦ ឲ្យ​កាន់តែ​អស្ចារ្យជាងមុន ដោយ​មាន​កម្មវិធី​បង្ហាញ​​សកម្មភាព​សិល្បៈ​វប្បធម៌​ជា​ច្រើន​សម្បូរ​បែប​ ទាំង​សិល្បៈ​ទំនើប និងប្រពៃណី។ អ្វីដែលសំខាន់ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និងប្រទេសជប៉ុន ក៏ដូចជា​ចូលរួម​គាំទ្រ​សកម្មភាព​មនុស្សធម៌នានា។ ព្រឹត្តិការណ៍​នេះ នឹង​រៃអង្គាស​មូលនិធិ ដើម្បី​ទិញ​សៀវភៅ ៦០០០ក្បាល ជូន​កុមារ​ក្រីក្រនៅសហគមន៍ ដែល​កំពុង​ខ្វះខាត​សម្ភារៈ​សិក្សា ជាពិសេស​គឺនៅ​សាលា​បឋមសិក្សាគូនីតាកេ ដែលស្ថិត​ក្នុង​ភូមិ​ត្រពាំងធំ ឃុំត្រពាំងធំ ស្រុក​ទឹកឈូ ខេត្ត​កំពត​ (៣គីឡូម៉ែត្រ​ពី​ទីរួមខេត្ត)។

មិនត្រឹម​តែប៉ុណ្ណោះទេ ក្នុងព្រឹត្តិការណ៍​នេះ ក៏​នឹង​មាន​ការ​រៃ​អង្គាស​មូលនិធិ​ជួយ​គាំទ្រ​ដល់​សហគមន៍​សិល្បៈ​បុរាណ​ខ្មែរ នៅរាជធានី​ភ្នំពេញ ដែលកំពុង​ខ្វះខាត​ទាំង​សម្ភារៈ និង​ថវិកា​ផងដែរ។

to raise funds, in order to buy 6000 books for the poor children whose communities lack both stationeries and other necessary needs for their education, especially books in Kunitake Primary School located in Tropen Thom Village, Tropen Thom Commune, Terk Chou District, Kampot Province (3 kilometers from the central city)

Let’s Cosplay រដូវកាលទី៦ នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​សកម្មភាព​ជាច្រើនទៀត ដែល​ផ្ដោត​សំខាន់​លើ​ការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​កម្ពុជា និងជប៉ុន។ បន្ថែម​លើ​នេះ ក្រុមយុវជន Narutail ក៏នឹង​នាំមកនូវ​ឈុតឆាក​ដង្ហែ Cosplay ដ៏​ពេញនិយម ការ​បង្ហាញម៉ូដ Cosplay រួមទាំង​ការ​សម្ដែងសិល្បៈជប៉ុន Otaku ដែល​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​រីករាយ​ពេញ​មួយថ្ងៃតែម្ដង។ ជាមួយគ្នា​នោះ ក៏​នឹងមាន​ការ​តាំង​​បង្ហាញ​ម្ហូប​អាហារកម្ពុជា និងជប៉ុនផងដែរ។

កាន់តែពិសេស​ ព្រឹត្តិការណ៍​នេះ នឹង​មាន​ការ​បង្ហាញចម្រុះគ្នា រវាង​វប្បធម៌​បុរាណ និង​សម័យ ពោល​គឺ​មាន​ការ​សម្ដែង​ល្ខោនខោល ក៏ដូចជា​ការ​រាំ​បែប​សម័យទំនើប​ផងដែរ។ ការ​តាំងពិពណ៌​សិល្បៈ ការប្រកួត E-sport និង​ការ​សម្ដែង​សមត្ថភាព​ផ្សេងៗ ក៏​នឹង​មាន​ក្នុង​ព្រឹត្តិការណ៍​នេះដែរ។

ស្ដាប់មើលទៅ គឺ​ពិតជា​អស្ចារ្យណាស់ Let’s Cosplay រដូវកាលថ្មីនេះ ទាំង​សកម្មភាព​សប្បុរសធម៌ ទាំង​ការ​ស្វែងយល់ពីវប្បធម៌ និង​សកម្មភាព​ដែល​មិន​ប៉ះពាល់​បរិស្ថាន​ជាច្រើនទៀត។

តោះ ចាំអីទៀត! កក់សំបុត្រ​របស់​លោក​អ្នក ដើម្បី​រីករាយ​នឹងបទពិសោធន៍ថ្មី ពេញមួយថ្ងៃ។ ព័ត៌មាន​លម្អិត​បន្ថែម សូមទំនាក់ទំនង​ តាមរយៈ​អ៊ីមែល narutailguild@gmail.com ឬតាមលេខ​ទូរសព្ទ 015 478 096៕

អត្ថបទពេញនិយម