កប់! Ford F-150 Harley-Davidson Edition ផលិតតែ៥០០គ្រឿងគត់ ឥឡូវមានលក់នៅខ្មែរបាត់!

  • 2019-12-17 03:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford F-150 Harley-Davidson Edition គឺជាកំពូលរថយន្តភីកអាប់ប្រណីត ត្រូវបានផលិតឡើងដោយ Tuscany Motor Company ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះនៅលើពិភពលោក។ ការចេញម៉ូដ និងផលិតត្រូវចំណាយពេលអស់ ៨ខែ ដើម្បីផលិតបានរថយន្តដ៏ប្រណីតនេះឡើង ដែលមានសរុបតែ ៥០០គ្រឿងប៉ុណ្ណោះនៅលើលោក។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល រថយន្តភីកអាប់ប្រណីតដែលផលិតមានកំណត់ខាងលើ ឥឡូវនេះត្រូវបានក្រុមហ៊ុនឯកជនមួយក្នុងប្រទេសកម្ពុជានាំមកលក់ រហូតដល់ទៅ ២គ្រឿងឯណោះ។

រថយន្ត F-150 Harley-Davidson Edition នេះ មានបំពាក់លក្ខណៈពិសេសៗជាច្រើន ដូចជា ប្រព័ន្ធបូម BDS ជាមួយ Fox, យ៉ាន់ទំហំ ២២អ៊ីង ដែលមានការរចនាកាត់តម៉ូតូ Harley Fat Boy, សម្បកកង់ទំហំ ៣៥អ៊ីង, បំពង់ស៊ីម៉ាំងអាលុយមីញ៉ូមរំលេចលាយពណ៌ទឹកក្រូច, រន្ធបឺតខ្យល់លើដំបូលម៉ាស៊ីន, ប៉ាណារាងសំបុកឃ្មុំបឺតខ្យល់, របាអំពូល LED លើកាងមុខ និងឈ្នាន់ចំហៀងអូតូ ជាដើម។

ភីកអាប់ដ៏ពិសេសនេះត្រូវបានដាក់លក់លើទីផ្សារបរទេសក្នុងតម្លៃប្រមាណ ៩៧ ៤០០ដុល្លារ ហើយមាន ៣ពណ៌ គឺ ខ្មៅ, ស និង ប្រផេះ។ ដោយឡែក រថយន្ត F-150 Harley-Davidson Edition ដែលមានលក់លើទីផ្សារប្រទេសកម្ពុជាទាំង ២គ្រឿងនោះ គឺមានតែពណ៌ប្រផេះប៉ុណ្ណោះ ខណៈតម្លៃមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ៕

រូបថត៖ Kimsrun Premium Auto

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម