UCL កែ​ច្បាប់​ថ្មី​ ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ក្រុម​ទាំង​អស់​ដែល​ទិញ​កីឡាករ​នៅ​ខែ​មករា

  • 2019-12-17 07:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​កំណែ​ទម្រង់​ច្បាប់​ថ្មី​មួយ​នៅ​ក្របខ័ណ្ឌ Champions League ដោយ​អនុញ្ញាត​​ឲ្យ​កីឡាករ​ដែល​ផ្ទេរ​នៅ​ខែ​មករា អាច​លេង​នៅ​វគ្គ​​ចាញ់​ធ្លាក់​ (Knockout stages) បាន។

​​ច្បាប់​រដូវ​កាល​មុន​ៗ កីឡាករ​ថ្មី​៣​រូប​​​អាច​មាន​សិទ្ធិ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​​បាន​ដើម្បី​លេង​​ក្នុង​វគ្គ​ចែក​ពូល និង​១៦​ក្រុម​ចុងក្រោយ ប្រសិន​បើ​កីឡាករ​ទាំង​នោះ​មិន​ទាន់​​បាន​លេង​ឲ្យ​ក្លឹប​ណា​មួយ​ក្នុង​ពាន Champions League។

យ៉ាងណា ច្បាប់​ថ្មី​បាន​កែទម្រង់​ហើយ ពោល​​​គ្រប់​កីឡាករ​ទាំង​អស់​ដែល​ផ្ទេរ​នៅ​ខែ​មករា អាច​មាន​សិទ្ធិ​​លេង​ឲ្យ​ក្លឹប​ថ្មី​របស់​ពួក​គេ​។ ប៉ុន្តែ​ក្លឹប​​ត្រូវ​តែ​ប្រកាន់ខ្ជាប់​បញ្ជី​ឈ្មោះ​កីឡាករ​ក្នុង​ List A ត្រូវ​កំណត់​មាន​កីឡាករ​២៥​នាក់ កីឡាករ​កើត​មុន​ថ្ងៃ​ទី ១ ខែ​ មករា ឆ្នាំ ១៩៩៨ និង​ត្រូវ​បញ្ចូល​កីឡាករ​៨​រូប​ដែល​ហ្វឹកហាត់​ក្នុង​ស្រុក៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី