ចៃដន្យពេកទេដឹង? ក្នុងថ្ងៃតែមួយតារាសម្ដែង ៣នាក់នេះសម្រេចចេញផលិតកម្មរៀងខ្លួន
- 2019-12-18 03:38:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៃដន្យពេកទេដឹង? ក្នុងថ្ងៃតែមួយតារាសម្ដែង ៣នាក់នេះសម្រេចចេញផលិតកម្មរៀងខ្លួន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៧ ខែធ្នូ អ្នកគាំទ្រទទួលព័ត៌មានផ្ទួនៗថាតារាសម្ដែងល្បី ៣ផលិតកម្មស្រាប់តែសម្រេចចិត្តចាកចេញពីផលិតកម្មរៀងៗខ្លួនក្នុងថ្ងៃតែមួយមានដូចជា Song Joong Ki, Kim Ji Won និង Im Ye Jin។
ផ្ដើមដំបូងចេញពីព័ត៌មានរបស់ Song Joong Ki ដែលផ្ទុះដំណឹងថា លោកបានលាឈប់ពីផលិតកម្ម Blossom Entertainment ដែលជាផលិតកម្មលោកធ្វើការរួមជាមួយ Park Bo Geum។ កុងត្រារបស់ Joong Ki ត្រូវបញ្ចប់កាលពីថ្ងៃទី ១៧ ខែធ្នូម្សិលមិញ បន្ទាប់ពីរួមការងារជាមួយផលិតកម្មអស់រយៈពេលជាង ៧ឆ្នាំ។
មិនបានប៉ុន្មានផង Kim Ji Won ឯណេះវិញក៏ស្រាប់តែមានលេចឮព័ត៌មានតាមរយៈអ្នកតំណាងក្រុមហ៊ុន King Kong by Starshipថា កុងត្រារវាង Ji Won និងក្រុមហ៊ុនបានបញ្ចប់ហើយតាំងពីដើមខែធ្នូម្ល៉េះ។ បន្ទាប់ពីពិភាក្សាជាមួយគ្នាមក ភាគីទាំងសង្ខាងក៏សម្រេចសម្រួលថាមិនបន្តកុងត្រាតទៀតទេ។ ខាងផលិតកម្មក៏បានប្រកាសជាសាធារណៈតែម្ដងថា Kim Ji Won លែងជាតារារបស់ខ្លួនទៀតហើយ ប៉ុន្តែពួកគេនៅតែបន្តគាំទ្រការងាររបស់ Ji Won ដដែល។ សម្រាប់ Ji Won បានចូលក្នុងផលិតកម្មនេះតាំងពីឆ្នាំ ២០១៤ ដូចនេះមានន័យថា វាមានរយៈពេល ៥ឆ្នាំហើយ ហើយនាងបានវិវត្តខ្លួនលឿនមែនទែន ក្លាយជាតារាស្រីជួរមុខម្នាក់ដែរប្រចាំកូរ៉េ។
ចុងក្រោយគេ គឺដល់វេន តារាជើងចាស់ Im Ye Jin ដែលបានបញ្ចប់កុងត្រារបស់ខ្លួនដែរ ជាមួយនឹងផលិតកម្ម YG។ អ្នកតំណាងរបស់តារាជើងចាស់រូបនេះក៏បានចេញមុខបកស្រាយដែរថា បន្ទាប់ពីធ្វើការជាមួយនឹងផលិតកម្មរយៈពេលជាង ៥ឆ្នាំ អ្នកស្រីក៏សម្រេចចាកចេញ។ មនុស្សភាគច្រើនសុទ្ធតែដឹងថាទំនាក់ទំនង និងការគោរពគ្នាទៅវិញទៅមករវាង Im Ye Jin និង Yang Hyun Suk (អតីត CEO ផលិតកម្ម YG) ពិតជាល្អណាស់ ប៉ុន្តែជាអកុសលរឿងអាស្រូវរបស់ Hyun Suk កើតឡើងច្រើនពេកទើបលោកត្រូវលាចេញពីតំណែង។ ដូចនេះព័ត៌មានចាកចេញរបស់ Im Ye Jin ក៏មានពាក្យលេចឮដែរថា អាចមកពីរឿងនេះដែរ៕