សុខៗ​បាត់​តួ​អង្គ Franco ​ចេញ​ពី​ហ្គេម Mobile Legend? នេះ​ចម្លើយ!

  • 2019-12-19 06:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កំណែ​អាប់ដែត​ថ្មី​ជំនាន់ ១.៤.៣៦ នៃ​ហ្គេម Mobile Legend ​ក្រៅ​ពី​ប្រកាស​ឲ្យ​ប្រើប្រាស់​នូវ​តួ​អង្គ (Fighter) ​ថ្មី Silvanna ជាមួយ​នឹង​ការ​បញ្ចេញ​នូវ​ទម្រង់​ផែនទី​ថ្មី ក្នុង​នោះ​ក៏​មាន​បញ្ហា​ដ៏​ធំ​មួយ​ពាក់ព័ន្ធ​នឹង​ការ​បាត់​តួ​អង្គ Franco។

តួ​អង្គនៅតំណែង Tank ដែល​និយម​មាន​គេ​លេង​ច្រើន​មួយ​នេះ បាន​បាត់​វត្តមាន​ចេញ​ពី​ហ្គេម​ក្នុង​កំណែ​អាប់ដែត​ចុង​ក្រោយ ពោល​មិន​ថា​តែ Classic ឬ Rank Mode ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​យក Franco មក​លេង​ឡើយ។

វា​បាន​កើត​ជា​ចម្ងល់​ចាក់ដោត​មួយ​ដែល​មិន​ទាន់​មាន​ការ​បកស្រាយ រហូត​អ្នក​លេង​ខ្លះ​ក៏​បង្ហាញ​ការ​សោកស្តាយ​ទុក​ជា​មុន​គិត​ក្រែង​ថា​ប្រហែល​ក្រុមហ៊ុន​អភិវឌ្ឍ Moonton សម្រេច​លុប​តួ​អង្គ​មួយ​នេះ​ចោល​បាត់​ទៅ​ហើយ។

យ៉ាងណាមិញ​តាម​រយៈ​ការ​បកស្រាយ​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយ បាន​បញ្ជាក់​ច្បាស់​ថា​នោះ​គ្រាន់​តែ​ជា​ចន្លោះប្រហោង (Bug) ដែល​កើត​ឡើង​ក្នុង​កំណែ​អាប់ដែត​ថ្មី​នេះ​តែ​ប៉ុណ្ណោះ ពោល​មិន​មាន​ការ​លុប​ចោល​នូវ​តួ​អង្គ Franco ចេញ​ពី​ហ្គេម​ដូច​មតិ​ភ័ន្តច្រឡំ​មួយ​ចំនួន​ឡើយ ហើយ​ប្រាប់​ឲ្យ​អ្នក​លេង​ធ្វើ​ការ​រង់ចាំ​ ដោយកំណែអាប់ដែត​ពេលក្រោយនឹងដំណើរការជាធម្មតាវិញ៕

ប្រភព៖ https://sumsel.tribunnews.com/2019/12/18/update-patch-mobile-legends-hero-franco-silvanna-mengalami-masalah-berikut-penjelasannya

អានអត្ថបទ:

ប្រភព៖ Instagram   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី