បណ្ឌិត​ គីម​ ហ៊ាង៖​ ភ្នាក់ងារ​អចលនទ្រព្យ​បើ​គិត​ពី​ចំនួន​គឺ​លើស​តម្រូវ​ការ​ ប៉ុន្តែ​បើ​គិត​អាជ្ញាប័ណ្ណ​គឺ​នៅ​ខ្វះ

  • 2019-12-19 14:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​បណ្ឌិត​ គីម​ ហ៊ាង​ បើ​គិត​ពី​ចំនួន​វិញ​គឺ​ភ្នាក់ងារ​អចលនទ្រព្យ​បច្ចុប្បន្ន​នេះ​លើស​តម្រូវ​ការ​ហើយ​ ប៉ុន្តែ​បើ​រក​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ ឬ​ស្រប​ច្បាប់​វិញ​គឺ​នៅ​មាន​តិច​ និង​ខ្វះខាត​ច្រើន​ណាស់។​

ទិដ្ឋភាពព្រឹកមិញ

អ្នក​ជំនាញ​អចលនទ្រព្យ​ និង​ជា​ប្រធាន​ KW Cambodia​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ ឥលូវ​នេះ​ភ្នាក់ងារ​អចលនទ្រព្យ​គឺ​មាន​ច្រើន​មែនទែន​ ប៉ុន្តែ​អ្នក​ទាំង​នោះ​ភាគច្រើន​គឺ​ធ្វើ​តាម​បែបផែន​ចាស់ៗ​កន្លង​ទៅ​ច្រើន​ឆ្នាំ​មក​ហើយ​ មាន​ន័យ​ថា​ជា​ភ្នាក់ងារ​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​ ឬ​ស្រប​ច្បាប់​នោះ​ទេ។​

ទិដ្ឋភាពព្រឹកមិញ

ដូច្នេះ​ហើយ​បាន​ជា​ KW Cambodia​ បង្កើត​ឡើង​មក​នេះ​គឺ​ចង់​ឲ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ពី​មុនៗ​ ឬ​អ្នក​ដែល​រកស៊ី​តាម​របៀប​របប​ចាស់​ៗ​ទាំង​នោះ​ ឲ្យ​ងាក​មក​រក​ស្ថាប័ន​ច្បាស់លាស់​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។​ KW Cambodia​ ព្យាយាម​បង្កើន​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ស្រប់​ច្បាប់​ ទន្ទឹង​និង​នេះ​ផង​ដែរ​គឺនឹងបង្រៀន​ឲ្យ​អ្នក​ទាំង​នោះ​ យល់​ដឹង​ពី​របៀបរបប​ថ្មី​ទំនើប​ និង​ពី​សារសំខាន់​នៃ​ការ​រកស៊ី​ស្របច្បាប់។​

ទិដ្ឋភាពព្រឹកមិញ

ព្រឹកមិញ​នេះ​ KW Cambodia​ ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​បង្កើត​សាខា​បន្ថែម​ទៀត​ចំនួន៤​ និង​អនុ​សាខា ​២ ​បន្ថែម​ទៀត​ផង​ដែរ។​ សាខា​ទាំង​៤នោះ​រួម​មាន​ សាខា​ខណ្ឌ​ដង្កោ​ សាខា​ខណ្ឌ​ពោធិសែនជ័យ​ សាខា​ខេត្ត​កំពង់ស្ពឺ​ សាខា​ខេត្ត​សៀមរាប​ និង​អនុ​សាខា​ ប៉ោយប៉ែត​ អនុ​សាខា​កំពត៕​

អត្ថបទ៖ នួន ស៊ីណា​