Lampardចង់ឈ្នះ Mourinho មិនមែនដោយសារ Chelsea-Spurs មួយមុខទេ តែក៏ព្រោះមូលហេតុនេះ
- 2019-12-20 13:11:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampardចង់ឈ្នះ Mourinho មិនមែនដោយសារ Chelsea-Spurs មួយមុខទេ តែក៏ព្រោះមូលហេតុនេះ
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសជាមួយ BBC គ្រូបង្គោលក្លឹប Chelsea លោក Frank Lampard បាននិយាយបង្ហាញពីចំណាប់អារម្មណ៍ ដែលនឹងត្រូវលេងប៉ះក្លឹប Tottenhem Hotspur ប៉ុន្តែ Spurs លើកនេះ មិនដូច Spurs រាល់ដង ដោយសារតែអតីតមេរបស់ខ្លួនគឺលោក Jose Mourinho កំពុងកាន់កាប់។
នៅពេលដែលសួរថា ចង់ឈ្នះលោក Mourinho ប៉ុណ្ណា Lampard ក៏ឆ្លើយថា៖ " ខ្ញុំគិតថាជំនួបរវាងយើងទាំងពីរពិតជាមានភាពពិសេស។ […] យើងទាំងពីរនាក់សុទ្ធតែមានវិជ្ជាជីវៈ ប៉ុន្តែកាលៈទេសៈខ្លះវាជំរុញឲ្យយើងខំប្រឹងបន្ថែម ដើម្បីឲ្យបានឈ្នះ នៅពេលដែលជួបនឹងមនុស្សធ្លាប់ធ្វើការជាមួយគ្នា។ ហើយម្យ៉ាងវាក៏ជាប្រកួត Chelsea-Tottenham ដែរ " ។
លោកបានបន្តថា៖ " ប្រាកដណាស់! ខ្ញុំចង់យកឈ្នះ Mourinho ដោយសារតែខ្ញុំចង់ដឹកនាំក្រុមប៉ះជាមួយអ្នកចាត់ការល្អជាងគេ […] " ។
ក្លឹប Tottenham Hotspur នឹងត្រូវបើកទ្វារកីឡដ្ឋានតម្លៃជាង ១ពាន់លានដុល្លាររបស់ខ្លួន ត្រៀមទទួល Chelsea ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ ម៉ោង១១.៣០នាទីយប់៕