realme​ បំបែកកំណត់ត្រាលក់កាសឥតខ្សែ​បានច្រើនសន្ធឹកក្នុងរយៈពេលត្រឹមតែ ១​ ម៉ោងប៉ុណ្ណោះ

  • 2019-12-21 03:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាស TWS បានបំបែកកំណត់ត្រាលក់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ក្នុងនាមជាអ្នកត្រួសត្រាយបង្កើតផលិតផលនៃយុគសម័យបច្ចេកវិទ្យារបស់ក្រុមហ៊ុន realme​ ។

ក្រុមហ៊ុន realme ជាប្រេនស្មាតហ្វូនដែលទើបនឹងបង្កើតក្នុងពេលថ្មីៗនេះ​ បានដាក់ លក់កាសស្តាប់ TWS ដំបូងរបស់ខ្លួនគឺ realme Buds Air។ កាសស្តាប់របស់ក្រុមហ៊ុន realme នេះបានបំបែកកំណត់ត្រានៅក្នុងប្រទេសឥណ្ឌា ដោយលក់បានចំនួន ១១.០០០ គ្រឿងក្នុងរយៈពេលតែ ១ ម៉ោងប៉ុណ្ណោះ។

កំណត់ត្រាលក់នេះបានធ្វើឱ្យ realme Buds Air ក្លាយជា កាសឥតខ្សែដ៏លេចធ្លោមួយនៅក្នុងឧស្សាហកម្ម បច្ចេកវិទ្យានៅក្នុងប្រទេសឥណ្ឌា។ កាស realme Buds Air ឥតខ្សែនេះផ្តល់នូវបទពិសោធន៍យ៉ាងពិតប្រាកដ ព្រមទាំងធានាបាននូវសេរីភាពក្នុងការស្តាប់តន្ត្រីផងដែរ។

វាក៏ផ្តល់នូវដំណើរការថ្មបានល្អប្រសើរ ព្រមទាំងអាចគ្រប់គ្រងដោយប្រព័ន្ធឆ្លាតវៃទៀតផង។កាសនេះមានការរចនាយ៉ាងល្អ សម្រាប់គ្រប់ខ្នាតត្រចៀក ហើយវាជាការរចនាបែបធម្មជាតិដើម្បីរូមបញ្ចូលទំហំត្រចៀក។ ការរចនាបែបយុវវ័យស្របជាមួយពាក្យស្លោក «Dare-to-Leap» នេះហើយទើបបានកាសនេះក្លាយខ្លួនជាកាសឥតខ្សែដែលលក់ដាច់ជាងគេនៅក្នុងប្រទេសឥណ្ឌា។

#ល្អទាំងគុណភាព ល្អទាំងតម្លៃ

ក្រុមហ៊ុន realme ត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំងបំផុតពី សំណាក់អតិថិជនជាច្រើនក្នុងប្រទេសឥណ្ឌា គឺដោយសារតែកម្លាំងម៉ាស៊ីន និង គុណតម្លៃរបស់វា។ ក្រុមហ៊ុនមួយនេះត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ ហើយបានប្រែក្លាយជា ក្រុមហ៊ុនស្មាតហ្វូន ដែលឈរនៅលំដាប់លេខរៀងទី ៤ នៅក្នុងប្រទេសឥណ្ឌា និងឈរលំដាប់លេខរៀងទី ២ លើប្រព័ន្ធអនឡាញ។

ជាមួយនឹង ទស្សនៈវិស័យ «ហ៊ានលោតផ្លោះ» (Dare-to- Leap) នេះហើយ បានធ្វើឱ្យកាសឥតខ្សែ realme Buds Air ជាឧបករណ៍អេឡិចត្រូនិចលំអររូបរាង បែបកាលីបទាន់សម័យជាមួយនឹងពណ៌ ៣ ប្រភេទសម្រាប់ជ្រើសរើសគឺ ពណ៌លឿង ស​ និង​ ខ្មៅ​។

កាស​ឥតខ្សែរបស់ក្រុមហ៊ុន realme បង្កើននូវបទពិសោធយ៉ាងពិតប្រាកដ ដើម្បីឈានទៅកម្រិតបន្ទាប់គឺឈីប R1 ជាមួយនឹងប្លូធូស​កម្រិត ៥.០។

កាសនេះត្រូវបានទទួលស្គាល់ដោយប្រព័ន្ឋដំណើរការឆ្លាតវៃ ដែលអាចទទួល និង ហៅចេញ ប្តូរទៅស្តាប់ចម្រៀង និង​ ថតសំលេង និងធ្វើការចាកចេញ ដោយគ្រាន់តែប៉ះប៉ុណ្ណោះ។ វាត្រូវបានបង្កើតភ្ជាប់មកជាមួយ Google Assistant ដែលអាចឲ្យអ្នកទទួលបានបទពិសោធន៍ នៃការរស់នៅបែបស៊ីវិល័យនាសម័យថ្មី ដោយមិនចាំបាច់ទាញយក ទូរសព្ទដៃដើម្បីគ្រប់គ្រងបទចំរៀង ដែលកំពុងតែចាក់ស្តាប់ ការហៅចេញ និង​ការបន្ថយ ឬតំឡើងសម្លេង ព្រមទាំងទទួលបាននូវពត៌មានថ្មីៗដូចជា​ពត៌មានពីអាកាសធាតុជាដើម។​

កាសឥតខ្សែរបស់ realme មានសមត្ថភាពដ៏ខ្លាំងក្លា និង​គុណតម្លៃយ៉ាងពិសេស ពិតជាស័ក្តិសម​បំផុតសម្រាប់យុវវ័យសម័យថ្មី ដែលផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះពីផលិតផលបច្ចេកវិទ្យានាសម័យទំនើប។ នេះសបញ្ជាក់ថា​ក្រុមហ៊ុន ​realme គឺជាក្រុមហ៊ុនដែលឈានមុខគេ​សម្រាប់អតិថិជននាសម័យថ្មី ។

ក្នុងនាមជាផលិតផលបច្ចេកវិទ្យាដំបូង កាសឥតខ្សែរបស់ក្រុមហ៊ុន realme បានបង្ហាញពីការតាំងចិត្តដ៏មោះមុតក្នុងវិស័យបច្ចេកវិទ្យានេះ។ លោក Sky Li ដែលនាយកប្រតិបត្តិ និងអ្នកបង្កើតក្រុមហ៊ុន realme បានមានប្រសាសន៍ថា realme មិនគ្រាន់តែជាក្រុមហ៊ុនផលិតស្មាតហ្វូនប៉ុណ្ណោះទេ តែក្រុមហ៊ុននេះធ្វើយ៉ាងណាដើរឱ្យទាន់បច្ចេកវិទ្យា​ដែលតែងតែងនាំ​មកនូវ ភាពសប្បាយរីករាយទៅកាន់ក្រុមយុវវ័យ ជាមួយនឹងគុណភាពលំដាប់ខ្ពស់ ដើម្បីខ្លួនឯង និង​ក្រុមគ្រួសារ​ ហើយជាពិសេសនៅពេលដែលអ្នកធ្វើដំណើរ​។​

ត្រឹមតែរយៈពេល ១៨ ខែ realme ក្លាយខ្លួនជាម៉ាកស្មាតហ្វូនមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកដែលមានអ្នកប្រើប្រាស់ ២៣ លាននាក់ព្រមទាំងជាប់ចំណាត់ថ្នាក់លេខ ៧ លំដាប់ពិភពលោក ។

នៅពេលអនាគត realme មានគោលបំណងដើម្បីក្លាយជាក្រុមហ៊ុនពេញនិយមផ្នែកបច្ចេកវិទ្យាលំដាប់ខ្ពស់ និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែពេញចិត្ត នឹងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាជំនាន់ទី ៥ (5G) បញ្ញាសិប្បនិមិត្ត AI (Artificial Intelligence) និង ប្រព័ន្ធបច្ចេកវិទ្យា IoT (Internet of Things) ។

ជម្រាបជូនថា Realme គឺជាម៉ាកបច្ចេកវិទ្យាមួយដែលមានជំនាញក្នុងការផ្តល់នូវស្មាតហ្វូនដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៍បែបយុវវ័យសម័យទំនើបដូចពាក្យស្លោក Dare-to-Leap ។ យីហោនេះត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៨ ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li រួមជាមួយយុវជនមួយក្រុមដែលមានបទពិសោធន៍ខ្លាំងនៅក្នុងឧស្សាហកម្មស្មាតហ្វូន។

realme បានប្តេជ្ញាផ្តល់ជូននូវប្រតិបត្តិការប្រកបដោយអនុភាព ការរចនាទាន់សម័យ សេវាកម្មល្អ និង ព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូននៅស្មាតហ្វូនទំនើបជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់។ យោងតាមការដាក់ពិន្ទុ realme បានក្លាយជាយីហោស្មាតហ្វូនឈរនៅលំដាប់លេខ ៧ លើពិភពលោកគឺនៅត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៩ ។ Realme បានពង្រីកទីផ្សារទូទាំងពិភពលោករហូតដល់ប្រទេសចំនួន ២០ ដូចជាចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ាគីស្ថាន និង អាហ្វ្រិករួមទាំងអេហ្ស៊ីប៕

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Facebook ៖ realme Cambodia

អត្ថបទ៖ រក្សា