រិន សារ័ត្ន ផ្ដួលដៃគូផុយៗឡើងទៅជុំទី២ ពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍
- 2019-12-23 02:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិន សារ័ត្ន ផ្ដួលដៃគូផុយៗឡើងទៅជុំទី២ ពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតមកពីព្រៃវែង រិន សារ័ត្ន ប្រើពេលមិនដល់១ទឹកផង ផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី១នៃការប្រកួតជម្រុះចាញ់ធ្លាក់ពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍ ទី២១ ធ្នូ ២០១៩។
តាមពិតទៅកីឡាករល្អសាច់ រិន សារ័ត្ន បានឈ្នះស្វ័យប្រវត្តិបានឡើងទៅជុំទី២នៃពានរង្វាន់ខាងលើនេះទៅហើយ ដោយសារតែដៃគូរក្សាទម្ងន់មិនបាន។ យ៉ាងណាដើម្បីកុំឲ្យខូចកម្មវិធីផងនោះ រិន សារ័ត្ន នៅតែប្រកួតជាមួយ សល់ ពិសិដ្ឋ ដើម្បីឲ្យប្រិយមិត្តបានទស្សនា។
ការប្រកួតនេះគឺវាលឿនមែនទែន ពោលអាចនិយាយបានថាត្រឹមរយៈពេលប្រហែល១នាទីប៉ុណ្ណោះ សល់ ពិសិដ្ឋ ត្រូវសន្លប់ដោយស្នៀតជង្គង់ចាក់ពីខាងមុខរបស់ សារ័ត្ន បាត់ទៅហើយបើទោះអាជ្ញាកណ្ដាលរាប់ដល់១០ក៏មិនអាចក្រោកបន្តដំណើរបានទៀតទេ។
ចំណែកគូពានរង្វាន់១គូទៀតនោះគឺ អ៊ុង កំសត់ ប៉ះ នូវ ដារ៉ូ អ្នកទាំងពីរនាក់នេះគឺប្រកួតស្វិតស្វាញ រហូតចប់ពេញ៣ទឹកទើបអាចរកអ្នកឈ្នះបានឡើងទៅជុំទី២បាន។
ការប្រកួតជម្រុះពានរង្វាន់ TV5 រដូវកាលថ្មីរបស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ លើកនេះគឺដាក់ឲ្យលេងលើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ សប្ដាហ៍ទី២ ជុំទី១កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះគឺ រិន សារ័ត្ន និង អ៊ុង កំសត់ ជាបេក្ខភាពបានឡើងទៅជុំទី២បន្តទៀត៕