ក្លឹប​ហែលទឹក​ក្រសួង​សាធារណការ​ នៅ​តែ​ឈរ​លេខ១​ ​មេដាយ​មាស​ឡើង​ដល់​១១​គ្រឿង​

  • 2019-12-23 06:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​តេជោសែន​ នៅ​ឯ​ខេត្ត​កំពង់ចាម​ប្រកួត​អស់​រយៈពេល​២ថ្ងៃ​មក​ហើយ​ ចំណែក​ក្លឹប​ដែល​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ ​គឺ​ក្លឹប​សាធារណការ​ ខណៈ​ការ​ប្រកួត​នៅ​សល់​៥វិញ្ញាសានៃថ្ងៃ​ចុង​ក្រោយ​ម៉ោង៤ល្ងាចនេះ​ទៀត។​

រូបភាពរបស់សហព័ន្ធ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ នៅ​ពេល​នេះ​ក្លឹប​សាធារណការ​ **គឺ​ឈរ​លេខ១​ ឈ្នះ​មេដាយ​មាស​១១ ​ប្រាក់​៥​ និង​សំរឹទ្ធ​២​ សរុប​១៦គ្រឿង។​ ចំណែក​លេខ២​ គឺ​ក្លឹប​ហែលទឹក​ក្រសួង​មហាផ្ទៃ​ មាស៦​ ប្រាក់​៥​ និង​សំរឹទ្ធ​២​ សរុប​១៣គ្រឿង​ រី​ឯ​លេខ៣​ គឺ​ក្លឹប​ប៉ារ៉ាឡាំពិក​កម្ពុជា​ ឈ្នះ​មាស២​ ប្រាក់២​ និង​សំរឹទ្ធ​២ ​សរុប​៦គ្រឿង។​ ខណៈ​លេខ៤​ គឺ​ក្លឹប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច​ ឈ្នះ​បាន​មាស១​ ប្រាក់​៦ ​និង​សំរឹទ្ធ១០​ សរុប​១៧​គ្រឿង។​**

ការ​ប្រកួត​គឺ​នៅ​សល់​៥វិញ្ញាសា​ទៀត​ ដែល​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ចាប់​ពី​ម៉ោង​៤ល្ងាច​នេះ​តទៅ​នៅ​ឯ​មណ្ឌល​ហែលទឹក​តេជោសែន៕​

លទ្ធផល​មេដាយ​បណ្ដោះអាសន្ន

អត្ថបទ៖ នួន ស៊ីណា​