Chamberlain ចូល​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របួស​ម្នាក់​ទៀត​របស់​ Liverpool

  • 2019-12-25 02:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alex Oxlade-Chamberlain បាន​រង​របួស​ក.ជើង​ត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់​២​ប្រកួត​នៅ​ Premier League ដែល​សល់​ក្នុង​ឆ្នាំ​នេះ។​

ខ្សែ​បម្រើ​អង់គ្លេស​វ័យ​២៦​ឆ្នាំ​ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ FIFA Club World Cup កាល​ពី​ថ្ងៃ​សៅរ៍​ដែល​ Liverpool បាន​យក​ឈ្នះ​ Flamengo ១​ទល់​នឹង​០។​ នេះ​គឺ​ជា​របួស​លើក​ទី​ពីរ​ហើយ​របស់​ Chamberlain បន្ទាប់​ពី​សម្រាក​សឹង​ពេញ​មួយ​រដូវ​កាល​មុន​ដោយ​សារ​បញ្ហា​ជង្គង់។

លោក​ Jurgen Klopp ឲ្យ​ដឹង​ថា​ "គ្មាន​ផ្លូវ​ទេ" ដែល​កីឡាករ​សញ្ជាតិ​អង់គ្លេស​អាច​លេង​បាន​ទល់​នឹង​ Leicester City និង​ Wolves ជា​ប្រកួត​ចុង​ក្រោយ​​ក្នុង​ឆ្នាំ​២០១៩​នោះ៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី