Google សរសើរ​ស្ត្រី​​វ័យ​ ៨៦ ឆ្នាំ​​ Search អ៊ីនធឺណិត​​​ប្រើ​ពាក្យ​​គួរសម​បំផុត

  • 2019-12-26 09:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​ក្រុមហ៊ុន​ Google បាន​សម្ដែង​ការ​​ស្ញប់ស្ញែងចំពោះ​ស្ត្រី​វ័យ​ ៨៦​ ឆ្នាំ​​ឈ្មោះ​ May Ashworth ​ ដែល​បាន​ Search អ៊ីនធឺណិត​ដោយ​ប្រើ​ពាក្យ​គួរសម​ជា​ទី​បំផុត។

1466027305533

បើ​តាម​រូបភាព​ដែល​ថត​បាន​ដោយ​ចៅ​ប្រុស បាន​បង្ហាញ​លោក​យាយ​​​តែង​តែ​​ប្រើ​ពាក្យ​ "Please (សូម​មេត្តា)” ពី​មុខ​អ្វី​ដែល​គាត់​ចង់​ Search ហើយ​បញ្ចប់​ដោយ​ពាក្យ​ "thank you (សូម​អរគុណ)”។ ពេល​ឃើញ​ដូច​នេះ​ចៅ​ប្រុស​បាន​សួរ​ទៅ​កាន់​លោក​យាយ​របស់​ខ្លួន​ ថា​ហេតុ​អី​បាន​ជា​ប្រើ​ពាក្យ​ "please” និង​ "thank you” ពេល​ Search អ៊ីនធឺណិត។

នេះ​ក៏​ព្រោះ​តែ​លោក​យាយ​ May ​គិត​ថា​ប្រហែល​ជា​មាន​មនុស្ស​ម្នាក់​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ Google ​​​​​​​​​​ចាំ​ត្រួត​ពិនិត្យ​លើ​ការ​ Search នេះ ហើយ​ការ​ប្រើ​ពាក្យ​គួរសម​អាច​ធ្វើ​ឲ្យ​ការ​ Search ទទួល​លទ្ធផល​កាន់​តែ​លឿន។

ពេល​ដឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ក្រុមហ៊ុន​ Google នៅ​ប្រទេស​អង់គ្លេស​បាន​សម្ដែង​ការ​​ស្ញប់ស្ញែង ដោយ​និយាយ​ថា៖ "ក្នុង​ចំណោម​ការ​ Search រាប់​ពាន់​លាន​លើ​ពិភពលោក ការ​ Search របស់​អ្នក​ ធ្វើ​ឲ្យ​ពួក​យើង​មាន​ស្នាម​ញញឹម"។

ដោយ​ឡែក​គណនី​ Twitter ​ផ្លូវការ​របស់​ Google ​ឯ​ណោះ​វិញ​​ក៏​បាន​សម្ដែង​សេចក្ដី​សោមនស្ស​ចំពោះ​លោក​យាយ​វ័យ​ ៨៦ ឆ្នាំ​ខាង​លើ​នេះ​ផង​ដែរ៕

 

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង