ឡាន Ford F-650 ចាក់ប្រេងមួយពេញអស់ជាង ៤០០ដុល្លារ ពិសេសយ៉ាងណាខ្លះ? (វីដេអូ)

  • 2019-12-27 03:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford F-Series គឺជាប្រភេទរថយន្តភីកអាប់កំពុងត្រូវប៉ាន់ និងនិយមខ្លាំង ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់វា។

ថ្មីៗនេះ Channel YouTube ល្បីខាង Review រថយន្ត ឈ្មោះ “Doug DeMuro” បានធ្វើការបង្ហាញពីរថយន្ត Ford F-650 ដែលមានតម្លៃខ្ទង់ ១៥០ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

ជាក់ការពិតណាស់ Ford F-Series មានជាច្រើនម៉ូដែល ដូចជា F-150, F-250, F-350, F-450, F-550, F-650 និង F-750 ផងដែរ។

F-650 មានតួខ្លួន ៣ប្រភេទ គឺ Regular Cab (ទ្វារ១ កៅអីអង្គុយ២), Super Cab (ទ្វារ១ កៅអីអង្គុយ៥) និង Crew Cab (ទ្វារ២ អង្គុយកៅអី៥)។

ជាទូទៅរថយន្តនេះមានតែកាប៊ីនមុខប៉ុណ្ណោះចេញពីរោងចក្រ ហើយគ្មានគ្រែខាងក្រោយឡើយ ព្រោះភាគច្រើនគេយកទៅច្នៃធ្វើជា រថយន្តដឹកទំនិញផ្សេងៗ។

រថយន្តភីកអាប់ដ៏ធំសម្បើមខាងលើ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៧លីត្រ Power Stroke Turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ២៧០សេះស្តង់ដារ តែក៏មានជម្រើសម៉ាស៊ីនកម្លាំង ៣០០សេះ និង ៣៣០សេះផងដែរ។ រីឯកម្លាំងបង្វិលវិញគឺ ៦៧៥, ៧០០ និង ៧២៥ អាស្រ័យតាមប្រភេទម៉ាស៊ីន។

ដោយសារតែវាគ្មានគ្រែខាងក្រោយ ដូច្នេះ Ford F-650 បំពាក់ធុងប្រេងនៅចំហៀងរថយន្ត ដោយអាចចាក់បំពេញបានសរុប ៤៣៥លីត្រឯណោះ៕

ចង់ដឹងថា F-650 ពិសេសយ៉ាងណាទៀត សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម