សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩ ​ផ្ដោត​លើ​ចំណុច​សំខាន់​ៗ ៥​

  • 2019-12-28 08:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ នេះ​គឺ​ផ្ដោត​លើ​គោលដៅ​សំខាន់​ចំនួន​៥​ គឺ​ការ​ផ្ដល់​ឱកាស​ដល់​គ្រប់​កីឡាករ​បញ្ចេញ​សមត្ថភាព​ បំផុស​ចំណាប់​អារម្មណ៍​ ជ្រើសរើស​អ្នក​មាន​សមត្ថភាព​ បង្កើន​បទ​ពិសោធ។​

ទេសរដ្ឋមន្ត្រី​ ច័ន្ទ​ សារុន​

ទេសរដ្ឋមន្ត្រី​ ច័ន្ទ​ សារុន​ លើក​ឡើង​ថា​ សម្រាប់​ការ​ប្រកួត​គុន​ល្បុក្កតោ​ ឆ្នាំ​ ២០១៩​ មិន​ត្រឹម​ជា​ការ​អភិរក្ស​នោះ​ទេ​ ពោល​ជា​ការ​ជួយ​អភិវឌ្ឍន៍​ផង​ដែរ។​ ការ​ប្រកួត​នេះ​គឺ​មាន​សារសំខាន់​ និង​ផ្ដោត​លើ​គោល​ដៅ​៥​ចំណុច​ដូច​ការ​រៀបរាប់​មុន​នេះ។​

ទី១​ ផ្ដល់​ឱកាស​ឲ្យ​គ្រប់​កីឡាករ​ កីឡា​ការិនី​ តាម​សាលា​គុន​ សមាគម​ សហគមន៍​នានា គ្រប់​រាជធានី​ ខេត្ត​បញ្ចេញ​សមត្ថភាព​ និង​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​របស់​ខ្លួន។​

ទី២​ បំផុស​ចំណាប់​អារម្មណ៍​ដើម្បី​ទាក់ទាញ​ យុវជន​ មហាជន​ឲ្យ​ចូលរួម​ហ្វឹកហាត់​ និង​ថែ​រក្សា​កីឡា​គុន​ល្បុក្កតោ។​

ទី៣​ បំផុស​ការ​ផ្សព្វផ្សាយ​គោលការណ៍​អភិរក្ស ​និង​អភិវឌ្ឍន៍​ក្បាច់​គុន​ប្រឡឹង​ជាតិ​ អត្តសញ្ញាណ​ជាតិ​ វប្បធម៌​ជាតិ។​

ទី​៤​ ជ្រើសរើស​កីឡាករ​ កីឡា​ការិនី​ មាន​ទេពកោសល្យ​ល្អ​ និង​ប៉ិន​ប្រសព្វ​ ដើម្បី​បំប៉ន​ការ ហ្វឹកហាត់​ឯកទេស​ជំនាញ​កីឡា​គុន​ល្បុក្កតោ​ ឲ្យ​ឈាន​ដល់​កម្រិតខ្ពស់។​

ទី៥​ បង្កើន​បទ​ពិសោធ​ ដល់​មន្ត្រី​រៀបចំ​ការប្រកួត​ អាជ្ញាកណ្ដាល​ និង​ចៅក្រម​ ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា។​

ទិដ្ឋភាពប្រកួតម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កំពុង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ នេះ​នៅ​ឯ​សាល​ដំបូង​ទូក​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​ធ្នូ​ ២០១៩​ ទើប​បិទ​បញ្ចប់៕​

អត្ថបទ៖ នួន ស៊ីណា​