Mane ​ប្រាក់​អាទិត្យ​២​សែន​ តែ​ប្រើ​ទូរស័ព្ទ​បែក​ស្រ្គីន​ព្រោះ​មូលហេតុ​នេះ​

  • 2019-12-30 07:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane ត្រូវ​ប្រទះ​ឃើញ​ដើរ​កាន់​ទូរស័ព្ទ iPhone ​បែក​ស្គ្រីន​នៅ​មុន​ការ​ប្រកួត​ទល់​នឹង​ Leicester City កាល​ពី​សប្ដាហ៍​មុន​បើ​ទោះ​ជា​រូប​គេ​មាន​ប្រាក់​ពលកម្ម​រហូត​២​សែន​ផោន​នៅ​ Liverpool ក៏​ដោយ។

ប្រាក់​ពលកម្ម​ដ៏​កប់​ពពក​នេះ​អាច​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​សេណេហ្គាល់​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប​១៥០​គ្រឿង​ជា​រៀងរាល់​សប្ដាហ៍​បាន​ដោយ​ងាយ​ ទិញ​ឡាន​ទំនើប, ភូមិគ្រឹះ​, នាឡិកា​ថ្លៃ​ៗ ប៉ុន្តែ​រូប​គេ​បែរ​ជា​មិន​ខ្វល់​នឹង​ភាព​ឡូយ​ឆាយ​ទៅ​វិញ។​ មូលហេតុ​នៅ​ក្រោយ​ការ​ប្រើ​ទូរស័ព្ទ​ចាស់​នេះ​គឺ​ដោយ​សារ​ Mane ជា​មនុស្ស​ដាក់​ខ្លួន​ និង​មិន​ចាយ​លុយ​ខ្ជះខ្ជាយ​។​

ក្នុង​មួយ​ឆ្នាំ​ Liverpool ត្រូវ​ចំណាយ​ខ្ទង់​៧,៨​លាន​ផោន​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ ប៉ុន្តែ​រូប​គេ​បាន​ទុក​លុយ​បម្រើ​ឲ្យ​សកម្មភាព​មនុស្ស​ធម៌​ដូចជា​សង់​សាលារៀន, មន្ទីរពេទ្យ, ផ្លូវ​, កីឡដ្ឋាន​ ឲ្យ​ប្រជាជន​សេណេហ្គាល់​ដែល​ក្រីក្រ​កំពុង​ស្រេកឃ្លាន​ ត្រូវ​ការ​ជំនួយ​ទាំង​នេះ។

Mane ធ្លាប់​និយាយ​ថា៖ "ខ្ញុំ​ធ្លាប់​អត់​ឃ្លាន​ បាន​បាយ​ព្រឹក​ខ្វះ​ល្ងាច និង​ធ្លាប់​លេង​បាល់​ដោយ​ជើង​ទទេ ឥលូវ​​ខ្ញុំ​មាន​លុយ​ដ៏​ច្រើន​ពី​បាល់ទាត់​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ជួយ​ប្រជាជន​ខ្ញុំ​វិញ។ ខ្ញុំ​បាន​ឧបត្ថម្ភ​អាហារ, សំលៀកបំពាក់, ស្បែកជើង​ និង​ប្រាក់​ប្រចាំ​ខែ​៧០​អឺរ៉ូ​ ដល់​ប្រជាជន​ដែល​ខ្វះខាត​បំផុត​នៅ​ឯ​ប្រទេស​កំណើត...”៕ ​

ប្រភព៖ ESPN FC   អត្ថបទ៖ សៀនហួរ