ទោះមានផលិតឡានក្នុងស្រុក តែវៀតណាមនាំចូលរថយន្តទ្វេដង

  • 2019-12-30 08:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមរយៈពេល ១១ខែនៃឆ្នាំ២០១៩ ចំនួនលក់សម្រាប់រថយន្តផលិតក្នុងស្រុក បានធ្លាក់ចុះ ១៣ភាគរយ សរុប ១៦៩ ៧៣៩គ្រឿង ខណៈរថយន្តនាំចូល កើនឡើង​ទ្វេដង សរុប ១១៩ ៣៨៩គ្រឿង។ នេះបើយោងតាមសមាគមន៍ Vietnam Automobile Manufacturers Association (VAMA)។

គួរឲ្យដឹងថា ចំនួននាំចូលរថយន្តបានធ្លាក់ចុះ ២០% កាលពីឆ្នាំ២០១៨ ដោយសារតែលក្ខខណ្ឌតឹងតែងខ្លាំងសម្រាប់អ្នកនាំចូលរថយន្ត ប៉ុន្តែបានកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩ នេះ សរុប ១៣៣ ៧០០គ្រឿង។ បើគិតជាលុយគឺជិត ៣ពាន់លានដុល្លារ ខណៈក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប៉ាន់ប្រមាណថា តួលេខនេះអាចកើនឡើងដល់ ៣,៤ពាន់លានដុល្លារ ពោលគឺជិត២ដងនៃឆ្នាំមុន បើគិតរយៈពេល១ឆ្នាំពេញ។

សូមបញ្ជាក់ថា រថយន្តវៀតណាមបាននិងកំពុងតស៊ូដណ្តើមចំណែកទីផ្សារក្នុងស្រុក។ កាលពីឆ្នាំមុន ក្រុមហ៊ុនវៀតណាម THACO លក់រថយន្តបានត្រឹមតែ ២៨៨ ៧០០គ្រឿងប៉ុណ្ណោះ បើប្រៀបធៀបជាមួយរថយន្តនាំចូលពីថៃ និងឥណ្ឌូនេស៊ីវិញ លក់ដាច់សរុបជាង ២លានគ្រឿងឯណោះ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី