សោកស្ដាយ ចៅប្រុស អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្លាប់១ម៉ោងមុននេះ
- 2019-12-30 11:10:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយ ចៅប្រុស អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្លាប់១ម៉ោងមុននេះ
ចន្លោះមិនឃើញ
តាមព័ត៌មានពីសិល្បករ បានអោយដឹងថា ចៅប្រុសអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត លោក ស៊ីន ស៊ីសេដ្ឋាកុល បានបាត់បង់ជីវិតមួយម៉ោងមុននេះ។
រូបថត៖ FB Sethakol sin
មិត្តភក្តិជាច្រេីនបានចូលរួមសោកស្ដាយ។ តាមការបញ្ជាក់របស់តារាចម្រៀងស្រី ឆោម ច័ន្ទនេត ដដែល លោក ស៊ីន សេដ្ឋាកុល ស្លាប់ដោយជំងឺគាំងបេះដូង។ យ៉ាងប្រភពខ្លះទៀត បានអោយដឹងថា លោក សេដ្ឋាកុល ស្លាប់ដោយជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
គួរសង្វេគបំផុត ការចាកចេញរបស់ចៅប្រុសអធិរាជសម្លេងមាសនាគ្រានេះ កូនរបស់លោកនៅតូចៗនៅឡេីយ ដោយមិនដឹងទៅថ្ងៃមុខ ពួកគេពិបាកយ៉ាងណានិះឡេីយ។