iPhone ឆ្នាំ២០២០ អាចនឹងប្រើអេក្រង់ OLED ផលិតដោយចិន ជាលើកដំបូង

  • 2019-12-31 03:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍មួយរបស់ប្រទេសកូរ៉េ បានឲ្យដឹងថា iPhone ចេញលក់ឆ្នាំ២០២០ និង ២០២១ នឹងប្រើអេក្រង់ OLED ដែលផលិតដោយចិន ជាលើកដំបូងបង្អស់។

របាយការណ៍ខាងលើបានឲ្យដឹងទៀតថា ការចរចារបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន BOE ជាមួយ Apple ឈានដល់ភាពជោគជ័យ ដូច្នេះវានឹងផ្គត់ផ្គង់អេក្រង់ OLED ទៅឲ្យ Apple ច្រើនជាង LG ទៅទៀតនៅឆ្នាំ២០២១។

ទោះជាយ៉ាងណា គេហទំព័រ RPRNA បានរាយការណ៍ថា Samsung នឹងនៅតែជាអ្នកផ្គត់ផ្គង់អេក្រង់ OLED របស់ Apple ធំជាងគេដដែល។

គួរឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន BOE បានក្លាយជាអ្នកនាំមុខគេលើពិភពលោក ចំពោះអេក្រង់ TV LCD ហើយឥឡូវនេះក៏បានងាកមកផ្តោតលើអេក្រង់ OLED ផងដែរ។ ជាក់ស្តែង BOE បានផលិតអេក្រង់ LCD សម្រាប់ iPad និង Macbook រួចទៅហើយ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សេង ឡុង