Xioami ដាក់​លក់ Haylou Smartwatch រាង​ដូច​ប្រេន Apple តម្លៃ ១៧ ដុល្លារ

  • 2020-01-02 01:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​នូវ​គម្រោង​អភិវឌ្ឍ​នូវ​នាឡិកា​ឆ្លាតវៃ Xiaomi Haylou Smartwatch កាល​ពី​ខែ​តុលា ទី​បំផុត​ថ្មីៗ​នេះ​ក្រុមហ៊ុន​ប្រទេស​ចិន​បាន​សម្រេច​ចេញ​ផ្សាយ​ជា​ផ្លូវការ​ហើយ។

នៅ​ទីផ្សារ​ចិន Xiaomi បាន​ដាក់​លក់​ជា​សាធារណៈ​នូវ​នាឡិកា​ឆ្លាតវៃ​រូបរាង​ស្រដៀង​នឹង Apple Watch មាន​ឈ្មោះ​ថា 'Haylou' តម្លៃ​ស្តើង​ត្រឹម ១១៩ យន់​ឬ​ ១៧ ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ និយាយ​ឲ្យ​សាមញ្ញ​អាច​ថា​មុខងារ​ប្រើប្រាស់​របស់​វា​គឺ​ប្រហាក់ប្រហែល​នឹង​ប្រភេទ​ខ្សែ​ដៃ Mi Band ដោយ​គ្រាន់​ខុស​ត្រង់​រូបរាង​ជា​កូន​កាត់ Apple Watch។

+លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Haylou Smartwatch មាន​ដូច​ខាង​ក្រោម៖

  • អេក្រង់ LCD ទំហំ ១,៣ អ៊ីញ កម្រិត​បង្ហាញ ២៤០x២៤០ ភីកសែល
  • វិមាត្រ​តួ ៤០.៩x៣៥.៧x១១.៦ ម.ម
  • ទម្ងន់​ ៣៤ ក្រាម
  • ការពារ​ជម្រាប​ទឹក​និង​ធូលី​ស្តង់ដារ IP68 (ធុន​នឹង​ទឹក​ជម្រៅ ១.៥ ម៉ែត្រ​បាន ៣០ នាទី)
  • គាំទ្រ​មុខងារ​វាស់​ចង្វាក់​បេះដូង សកម្មភាព​លំហាត់​ប្រាណ​ផ្សេងៗ តាមដាន​ការ​គេង
  • ថាមពល​ថ្ម ២១០mAh ប្រើ​បាន​ ១៤ ថ្ងៃ

បញ្ជាក់​ថា​វា​អាច​គាំទ្រ​បាន​ទាំង​លើ​ស្មាតហ្វូន Android និង iOS ហើយ​ដាក់​លក់​នៅ​ជម្រើស ២ ពណ៌​មាន ខ្មៅ និង​ទឹក​ប្រាក់។ ប្រភេទ​ខ្សែ​អ្នក​អាច​ផ្លាស់ប្ដូរ​បាន​តាម​ចំណង់ចំណូល​ចិត្ត ប៉ុន្តែ​បច្ចុប្បន្ន​មិន​ទាន់​មាន​លក់​លើ​ទីផ្សារ​សកល ក្រៅ​ពី​ប្រទេស​ចិន​នៅ​ឡើយ៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា