ម៉ូត​អ៊ីចេះ​ក៏​ស្អាត​ម្យ៉ាង! គំរូ​រាង iPhone 9 ​គ្រោង​ដាក់​លក់​នៅ​ឆ្នាំ ២០២០ នេះ

  • 2020-01-02 07:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍​ឆ្នាំ​ថ្មី ២០២០ ក្រុមហ៊ុន Apple ទំនង​ជា​នឹង​ប្រកាស​ស្មាតហ្វូន iPhone SE 2 ឬ iPhone 9 ក្នុង​អំឡុង​ត្រីមាស​ទី ១ ខាង​មុខ​។ ជា​ម៉ូឌែល​ដែល​វិវត្ត​បន្ត​ពី iPhone SE ជំនាន់​ទី​ ១ និង​ iPhone 8 ដែល​ប្រកាស​យូរ​ឆ្នាំ​មក​ហើយ។

តាម​វីដេអូ​ពី Phone Industry បាន​បង្ហាញ​នូវ Concept ថ្មី​មួយ នៃ​ iPhone SE 2 ឬ iPhone 9 ដែល​ផ្តោត​ខ្លាំង​លើ​ការ​វិវត្ត​កម្លាំង​ម៉ាស៊ីន ខណៈ​រូបរាង​បន្ត​ប្រើប្រាស់​អេក្រង់ ៤,៧ អ៊ីញ ប្រភេទ Liquid Retina LCD ដដែល។

បន្ត​ប្រើប្រាស់​ប្រព័ន្ធ Haptic Touch និង​គាំទ្រ​ដំណើរការ​មុខងារ​ស្កេន​ក្រយៅ​ដៃ Touch ID តែ​អាប់ដែត​ឡើង​បន្ទះ​ឈីប A13 Bionic ជំនាន់​ក្រោយ។ ចំណុច​ប្លែក​ថ្មី​មួយ​គឺ ​រង្វង់​នៅ​ជុំវិញ​គ្រាប់ Home Button គឺ​មាន​ពណ៌​ផ្អែក​ទៅ​តាម​ពណ៌​ម៉ាស៊ីន​នីមួយៗ មានដូចជា​ជម្រើស​ពណ៌​ស លឿង ក្រហម និង​ខ្មៅ។

ត្បិត​ប្រើប្រាស់​កាមេរ៉ា​ ១ គ្រាប់ ប៉ុន្តែ​ក៏​អាច​គាំទ្រ​មុខងារ​ថត​ពេល​យប់ Night Mode និង​ការ​ថត​បែប​ព្រាល Portrait ថែម​ទៀត​ផង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា