អេមបាត់! លេចឮថា Ford Ranger Raptor នឹងមានបំពាក់ម៉ាស៊ីន ៨ស៊ីឡាំង

  • 2020-01-03 04:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Ranger Raptor គឺជារថយន្តដែលកំពុងពេញនិយមមួយ និងស័ក្តិសមបំផុត មិនថាសម្រាប់ប្រើជាលក្ខណៈគ្រួសារ ឬបើកបរលើផ្លូវលំបាកឡើយ។ ផ្ទុយទៅវិញ មនុស្សមួយចំនួនហាក់មិនពេញចិត្តនឹងវា ដោយសារតែការប្រើម៉ាស៊ីនម៉ាស៊ូតទំហំតូច។

គួរឲ្យដឹងថា ភីកអាប់ Ranger Raptor បច្ចុប្បន្នប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ Bi-turbo ទំហំ ៤ស៊ីឡាំង មានកម្លាំងត្រឹម ២១០សេះប៉ុណ្ណោះ។

ទោះជាយ៉ាងណា បើយោងតាមរបាយការណ៍របស់គេហទំព័រ WhichCar បានឲ្យដឹងថា ក្រុមហ៊ុន Ford កំពុងមានគម្រោងដាក់ប្រើម៉ាស៊ីនទំហំ ៨ស៊ីឡាំងលើ រថយន្តភីកអាប់ខ្នាតមធ្យមនេះ។

របាយការណ៍ខាងលើអះអាងថា ម៉ាស៊ីនថ្មីដែលត្រូវបំពាក់លើរថយន្ត Ford Ranger Raptor គឺយកចេញពីរថយន្ត Mustang GT មានចំណុះ ៥,០លីត្រ Naturally Aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៥៤សេះ។ ថ្វីបើគេមិនទាន់ដឹងច្បាស់អំពីតួលេខនៃកម្លាំង នៅពេលយកទៅបំពាក់លើ Ranger Raptor ប៉ុន្តែគេរំពឹងថាវានឹងប្រហាក់ប្រហែលគ្នា។

យ៉ាងណាមិញ គេហទំព័រ WhichCar ឲ្យដឹងថា Ford Range Raptor ម៉ាស៊ីន ៨ស៊ីឡាំង ទំនងនឹងមានលក់នៅឆ្នាំក្រោយ ហើយសម្រាប់តែប្រទេសអូស្ត្រាលីប៉ុណ្ណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង