មនុស្សតម្រង់ជួរទាំងហាលភ្លៀង! ទិញ Oppo Reno2 F មួយគ្រឿង ថែមជូនមួយគ្រឿងឥតគិតថ្លៃភ្លាម
- 2020-01-06 02:12:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សតម្រង់ជួរទាំងហាលភ្លៀង! ទិញ Oppo Reno2 F មួយគ្រឿង ថែមជូនមួយគ្រឿងឥតគិតថ្លៃភ្លាម
ចន្លោះមិនឃើញ
កម្មវិធី Promotion ពិសេស "១ សម្រាប់អ្នក ១ សម្រាប់គ្រួសារអ្នក" ដែលបានធ្វើឡើងនៅឯហាងលក់ Dien May Xanh ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានទាក់ទាញមនុស្សមកឈរតម្រង់ជួរយ៉ាងកកកុញ។
នោះគឺ Promotion ទិញមួយថែមមួយសម្រាប់ស្មាតហ្វូន Oppo Reno2 F (តម្លៃនៅទីផ្សារកម្ពុជាប្រហែល ៣៦៩ ដុល្លារ)។ មនុស្សជាច្រើនរយនាក់បានមកឈរតម្រង់ជួរគ្នាតាំងពីម៉ោង ៥ ព្រឹក ហើយទោះមានភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏ម្នាក់ៗមិនបោះបង់នោះដែរ ពោលបន្តរង់ចាំរហូតទទួលបានទំនិញដល់ដៃ។
អតិថិជន ១០០ នាក់ដំបូងដែលទិញ Oppo Reno2 F នឹងទទួលបាន Reno2 F មួយគ្រឿងត្រលប់មកវិញ ស្របពេលអតិថិជន ១០០ នាក់បន្ទាប់នឹងទទួលបាន Oppo F11 Pro រីឯ ១០០ នាក់ចុងក្រោយបាន Oppo F11 ខណៈដែលអតិថិជនចាប់ពីទី ៣០១ តទៅនឹងទទួលបានកាតបញ្ចុះតម្លៃស្មើទឹកប្រាក់ ១ លានដុងឬ ៤៣ ដុល្លារសម្រាប់ទិញ Reno2 F នៅអំឡុងថ្ងៃទី ៤-៥ មករា។
គួរបញ្ជាក់ថា Reno2 F គឺជាស្មាតហ្វូនធុនកណ្តាលមួយរបស់ Oppo ដែលមានបំពាក់អេក្រង់ ៦,៥ អ៊ីញ AMOLED កម្រិត FHD+។ ផ្នែកកាមេរ៉ាក្រោយមានដល់ទៅ ៤ គ្រាប់ទំហំ ៤៨+៨+២+២MP ហើយ RAM ធំទំហំ 8GB និងអង្គផ្ទុក 128GB៕
អានអត្ថបទ: