គិតឲ្យច្បាស់ ទិញរថយន្តជាប់ក្រដាសពន្ធ ឬស្លាកលេខ កុំឲ្យទិញហើយខកចិត្ត
- 2020-01-06 08:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតឲ្យច្បាស់ ទិញរថយន្តជាប់ក្រដាសពន្ធ ឬស្លាកលេខ កុំឲ្យទិញហើយខកចិត្ត
ចន្លោះមិនឃើញ
ទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយឡានជាប់ក្រដាសពន្ធ? ស្លាកលេខ? ខុសគ្នាម៉េចវិញ? ជាការពិត បើអ្នកកំពុងមានបំណងចង់ទិញរថយន្តពេញនិយមគ្រប់ម៉ាក មិនថាតែ Camry បាឡែនឬរថយន្តមួយទឺកផ្សេងៗ គួរតែស្វែងយល់ពីចំណុចនេះជាមុនសិន ដើម្បីចំណេញលុយខ្លះ ទុកចាក់សាំងឡានបើកទៅផ្ទះវិញ។
ជាទូទៅចំពោះរថយន្តមួយចំនួន មានការបែងចែកជាប្រភេទ Half full និង Full Option អីជាដើម តែប្រភេទដែល Sabay លើកមកនិយាយនេះគឺ ប្រភេទមានក្រដាសពន្ធ និងមានស្លាកលេខស្រាប់ តើគូរទិញមួយណា?
- រថយន្តមានក្រដាសពន្ធ
គុណសម្បត្តិរថយន្តជាប់ក្រដាសពន្ធ ជារថយន្តដៃទី ១ នៅស្រុកមិនទាន់គេជិះនៅឡើយ អាចមានគ្រឿងក្រោមនៅល្អ មិនពុកផុយ មិនបារម្ភរឿងកាត់ឈ្មោះពីម្ចាស់ដើម។
- រថយន្តស្លាកលេខ
គុណសម្បត្តិរថយន្តស្លាកលេខ សំបុរសម្បកពណ៌ថ្នាំថ្មីទាំងអស់ អ្នកមិនបារម្ភរឿងធ្វើស្លាកលេខថ្មី ទិញភ្លាម ជិះទៅផ្ទះភ្លាមមិនខ្លាចប៉ូលីសចាប់។ តែគុណវិបត្តិុវិញ អ្នកមិនប្រាកដថាជាម្ចាស់ទីមួយនោះទេ អាចមានគេទិញជិះច្រើនដងមកហើយ មុនមកដល់ដៃអ្នកចុងក្រោយ ត្រូវកាត់ឈ្មោះពីម្ចាស់ដើម បូកបន្ថែមលើតម្លៃទិញ(ឯតម្លៃកាត់ឈ្មោះធម្មតាជាង ២០០ ដុល្លារ មិនគិតលើចំណាយផ្សេងៗ)។
លោកសៅរិទ្ធី អ្នកជំនាញមើលរថយន្តឆ្លាម បាឡែន និង Lexus បានចែករំលែកបទពិសោធន៌ផ្ទាល់របស់លោកថា អ្នកប្រើប្រាស់គួររើសយកប្រភេទរថយន្តមានក្រដាសពន្ធ ដោយហេតុផលសំខាន់ ២គឺ ទីមួយ អ្នកប្រាកដក្នុងចិត្តច្បាស់ ថាជារថយន្តដែលនាំចូលមកក្នុងប្រទេសខ្មែរ មិនទាន់មានអ្នកណាបានធ្វើម្ចាស់វានៅឡើយទេ ទោះជានៅឯស្រុកគេធ្លាប់ជិះហើយក៏ដោយ។ ម្យ៉ាងមួយទឹកមកពីក្រៅ នៅថ្មីអាចទទួលយកបាន មិនមែនរថយន្តមួយទឹកប្រើហើយខ្ទេចនោះទេ។
ទីពីរគឺ តម្លៃ ចំពោះរថយន្តស្លាកលេខ និងក្រដាសពន្ធ ឥឡូវមិនសូវជាថ្លៃលើសគ្នានោះទេ (តម្លៃរថយន្តស្លាកលេខដូចជាបាឡែន XLE ឆ្នាំ ២០០២ half full ខ្ទង់ ១១ ៧០០ ដុល្លារ ឯតម្លៃក្រដាសពន្ធ ១៣ ០០០ ដុល្លារ)។
ទោះជាលើសគ្នាប៉ុណ្ណេះ តែអ្នកអាចតថ្លៃបាន ហើយអាចសល់លុយខ្លះមកវិញ ពីការកាត់ឈ្មោះ និងចំណាយផ្សេងហើយទទួលបានឡានស្អាត មិនប៉ះពារច្រើនឬកាត់តអីជាដើម៕
ចំពោះប្រិយមិត្តវិញ រើសយកប្រភេទមួយណា?
ចុចអាន៖