ប្តូរកង់ធម្មតាចេញ ច្នៃកង់ឈើកម្ពស់ ៦ម៉ែត្រដាក់ អាចបើកទៅមុខកើតអត់? (វីដេអូ)

  • 2020-01-08 08:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ Channel YouTube មួយមានឈ្មោះថា WhistlinDiesel បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្តូរកង់រថយន្តធម្មតារបស់ខ្លួនចេញ រួចច្នៃកង់ឈើយក្ស ដើម្បីធ្វើតេស្តបើក។

កង់ឈើច្នៃដ៏ធំសម្បើមនោះមានកម្ពស់រហូតដល់ទៅ ២០ហ្វីត (៦ម៉ែត្រ) ដោយច្នៃចេញពីឈើ អបដោយដែក ដើម្បីអាចទ្រទម្ងន់រថយន្តបាន។ ដោយសារតែកង់នោះមានទំហំធំខ្លាំងពេក ពួកគេត្រូវជីកដីនៅចន្លោះកង់ទាំង៤ ដើម្បីបំពាក់កង់ឈើនោះចូល ហើយធ្វើតេស្តតែម្តង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី