បើក​ឆាក AFC U23 ម្ចាស់​ផ្ទះ​ថៃ​ លត់​​ក្រុម​ខ្លាំង​បារ៉ែន​មិន​ឲ្យ​តដៃ​ ៥-០

  • 2020-01-09 03:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ​ថៃ បាន​ប្រកួត​បើ​ឆាក​យ៉ាង​អស្ចារ្យ​យក​ឈ្នះ​ក្រុម​ខ្លាំង​​បារ៉ែន ៥-០ ក្នុង​ពាន​រង្វាន់ 2020 AFC U23 Championship ​ពូល Aកាល​ពី​ម្សិលមិញ។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​​ត្រឹម​១៧​ឆ្នាំ Suphanat Mueanta អាំច​រក​បាន​២​គ្រាប់​ម្នាក់​ឯង​នាទី​១២​និង​៧៩។ ស្រប​ពេល​ដែល​បង​ប្រុស​របស់​គេ Supachok Sarachat រក​បាន​មួយ​គ្រាប់។ ២​គ្រាប់​ផ្សេង​ទៀត​របស់​ក្រុម​រហស្សនាម​ដំរីសឹក​​រក​បាន​ដោយ​កីឡាករ​បម្រុង Jaroensak Wonggorn។

បារ៉ែន​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី​មិន​បាន​ធ្វើ​ការ​តបត​សូម្បី​មួយ​គ្រាប់។ ក្នុង​ពូល A ដែល​លេង​កាល​ពី​យប់​មិញ​ជាមួយ​គ្នា​នេះ​អ៊ីរ៉ាក់​បាន​ត្រឹម​ស្មើ​ជាមួយ​អូស្ត្រាលី ១-១។ តាម​រយៈលទ្ធផល​ថៃ​កំពុង​ឈរ​កំពូល​តារាង អ៊ីរ៉ាក់​នៅ​លេខ​២ ឯ ​អូស្ត្រាលី លេខ​៣៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ