ប្រជាជន​ដែល​ Mane បាន​ជួយ​ ប្រមូល​គ្នា​មើល​រូប​គេ​លើក​ពាន​

  • 2020-01-09 04:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane បាន​ក្លាយ​ជា​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​​បំផុត​ប្រចាំ​ឆ្នាំ​​របស់​​អាហ្វ្រិក កាល​ពី​ម្សិល​មិញ​ដោយ​បាន​យក​ឈ្នះ​លើ​​មិត្ត​រួម​ក្រុម Mohamed Salah និង Riyad Mahrez របស់​ Manchester City។

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​បាន​ជួយ​ Liverpool ​​លើក​ពាន Champions League, Super Cup, Club World Cup និង​រក​បាន​៣០​គ្រាប់​គិត​គ្រប់​កម្មវិធី​កាល​ពី​រដូវ​កាល​មុន។ សម្រាប់​រដូវ​កាល​នេះ​គេ​រក​បាន​១៥​គ្រាប់​ហើយ​ និង​នាំ Liverpool ដាច់​១៣​ពិន្ទុ​ក្នុង​តារាង​ពិន្ទុ Premier League។

នៅ​ថ្ងៃ​ដែល​ Mane ​លើក​ពាន​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​​ដែរ នៅ​ប្រទេស​សេណេហ្គាល់​ហើយ​ប្រជាជន​ដែល​រូប​គេ​តែង​ជួយ​ជាប្រចាំ​ បាន​មក​ប្រមូល​ផ្គុំ​គ្នា​សាទរ​អ្នក​មាន​គុណ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ផ្ទាំង​សំពត់​.ស​ ដែល​ដាក់​នៅ​តាម​ភូមិ។​

កីឡាករ​សញ្ជាតិ​សេណេហ្គាល់​ បាន​ប្រើ​លុយ​ផ្ទាល់​ខ្លួន​សាងសង់​សាលា​រៀន, មន្ទីរពេទ្យ​, ទីលាន​បាល់ទាត់, និង​ឧបត្ថម្ភ​លុយ, ខោអាវ​ និង​សម្ភារៈ​ចាំ​បាច់​ជាច្រើន​ទៀត​ជា​ប្រចាំ​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​ប្រទេស​របស់​គេ៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ សៀនហួរ