មិន​មែន​រឿង​ចៃដន្យ Courtois ប្រាប់​ពី​យុទ្ធសាស្ត្រ​​សង្គ្រោះ​បាល់​ប៉េណាល់ទី

  • 2020-01-13 03:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Thibaut Courtois បាន​សង្គ្រោះ​បាល់​​យ៉ាង​​អស្ចារ្យ​ពី​ការ​ទាត់​របស់​កីឡាករ Thomas Partey  អំឡុង​ពេល​ Real Madrid ឈ្នះ​បាល់​ប៉េណាល់ទី​លើ​ក្រុម  Atletico Madrid យប់​មិញ។

​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​បាន​ពន្យល់​ថា គេ​បាន​ត្រៀម​រួច​ជា​សម្រេច​សម្រាប់​ការ​ទាត់​ប៉េណាល់ទី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ដឹង​ថា Partey នឹង​ត្រៀម​ទាត់​ទៅ​ជ្រុង​ណា។ "ខ្ញុំ​បាន​សិក្សា​ពី​ពួក​គេ​​នៅ​កន្លែង​​កីឡាករ​អង្គុយ"។ សម្ដី​របស់ Courtois ប្រាប់​ពី​យុទ្ធសាស្ត្រ​​មុន​ត្រៀម​ចាប់​ប៉េណាល់​ទី។

​Courtois បន្ត​ទៀត​ថា៖ "Saul បាន​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ Partey ខ្ញុំ​ដឹង​ច្បាស់​ណាស់។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ជួយ​សង្គ្រោះ​បាន​ល្អ​ណាស់ ព្រោះ​គេ​បាន​ទាត់​បាល់​ខ្លាំង​ណាស់​ពេល​នោះ។ ចប់​ប្រកួត​នេះ​ពួក​យើង​នឹង​បន្ត​ប៉ះ Sevilla”។

Courtois ក៏​ទទួល​បាន​សំនួរ​ថា តើ​គេ​គិត​ថា​ខ្លួន​ឯង​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​​លើ​លោក​ទេ។ កីឡាករ​វ័យ​២៧​ឆ្នាំ​ឆ្លើយ​ថា គេ​មិន​មាន​អ្វី​និយាយ​លើ​រឿង​នេះ​ទេ។ តែ​គេ​គិត​ថា ខ្លួន​ឯង​ជាអ្នក​ចាំ​ទី​ល្អ​ម្នាក់​និង​ប្រឹង​ព្យាយាម​បន្ថែម​ទៀត៕

​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ