ខេមរៈ សិរីមន្ដ និង​តារាជាច្រើន ​បញ្ចេញ​ក្បាច់​ដល់​ហើយ​​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី Tiger Street Football ​យប់មិញ​

  • 2020-01-13 06:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football 2020 ​នៅ​មណ្ឌល​កំពង់​ស្ពឺ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ម្សិលមិញ ​ដោយ​ក្រុម Avatar FC ​ជា​ម្ចាស់​ជើង​ឯក​ក្នុង​មណ្ឌល​នេះ។

​ក្រៅ​ពី​ការ​ប្រកួត​បាល់ទាត់​លើ​ក្ដា​នៅ​ពេល​ថ្ងៃ ​ពេល​រាត្រី Tiger ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​យក្ស​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា ​និង​អង្គុយ​ក្រេប​រស់​ជាតិ​របស់​ស្រាបៀ Tiger ​ផង​ដែរ។ ​ក្នុង​នោះ ​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ដូចជា ​ខេមរៈ សិរីមន្ដ ​ណុប បាយ៉ារិទ្ធ ​និង​នីកូ ​ជា​ដើម សុទ្ធ​តែ​មាន​វត្តមាន​ទាំង​អស់។ ​ការ​ច្រៀង អម​ជាមួយ​ក្បាច់​រាំ​ពិសេស​ៗ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដែល​បាន​ចូល​រួម​ទស្សនា​ផ្ទាល់ ​សប្បាយ​រីករាយ​យ៉ាង​​ខ្លាំង​នៅ​ខេត្ត​កំពង់​ស្ពឺ​។

មណ្ឌល​ប្រកួត​បន្ដ​បន្ទាប់​ទៀត​​របស់ Tiger Street Football 2020 គឺ៖

  • មណ្ឌល​សៀមរាប

សៀមរាប​ ឧត្តរមានជ័យ​ ព្រះវិហារ ​កំពង់​​ធំ ដាក់​ពាក្យនៅមណ្ឌល ខេត្តសៀមរាប

ឈប់ទទួលពាក្យ ១៤ មករា ២០២០

ប្រកួត ១៧,១៨,១៩ មករា ២០២០

  • មណ្ឌល ​ប៉ោយប៉ែត

ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ដាក់ពាក្យនៅមណ្ឌល ក្រុងប៉ោយប៉ែត

ឈប់​ទទួល​ពាក្យ​ ២២ មករា ២០២០

ប្រកួត ២៥,២៦ មករា ២០២០

  • មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

  • មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

  • មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

  • មណ្ឌល តាកែវ

• តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

  • មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

  • ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០៕

អត្ថបទ៖ វ៉ាន់ សក្ដិ