មកស្គាល់ អំឡុងពេលធ្វើដំណើរច្រើនជាងគេបំផុតលើលោក កំពុងចាប់ផ្ដើមនៅចិន

  • 2020-01-13 07:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន កាន់​តែ​ខិត​ជិត​មក​ដល់ ប្រជាជន​ក្នុង​ប្រទេស​នេះ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្លួន​ដើម្បី​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ។ អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "Chunyun” ដែល​មាន​រយៈ​ពេល ៤០​ថ្ងៃ​ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី ១០​ខែមករា ដល់​ថ្ងៃ​ទី ១៨​ខែ​កុម្ភៈ។ Chunyun ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេល​វេលា​ដែល​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ដែល​ប្រជាជន​ចិន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ខ្លួន។ ក្នុង​ឆ្នាំ​នេះ ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​លឿន​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ ២០១២​មក។

ខាងក្រោមនេះ គឺជា​ទិដ្ឋភាព​ប្រជាជន​ចិន​ធ្វើ​ដំណើរ​ច្រើន​បំផុត ដើម្បី​ទៅ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្លួន ៖

អត្ថបទ ៖ រ័ត្ន