អ្នកគាំទ្រគិតថា បទថ្មីមួយនេះគឺ Selena ចង់សំដៅដល់ Justin

  • 2020-01-13 09:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាល់ប៊ុម​ចម្រៀង Rare របស់ Selena Gomez បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា​កន្លង​ទៅ។ ក្នុង​ចំណោម​បទ​ថ្មីៗ​ជា​ច្រើន អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ថា​បទ "Cut You Off” ដែល​ស្ថិត​នៅ​លេខ​រៀង​ទី ១២ គឺ​​មាន​ប៉ារូល​ដែល​ Selena ចង់​សំដៅ​ដល់​​អតីត​មិត្ត​ប្រុស។

ក្នុង​បទ​ចម្រៀង​មាន​ប៉ារូល​​ដូច​ជា​ “Gotta chop chop all the extra weight” “I’ve been carrying for 1460 days” ដែល​មាន​ន័យ​ថា "ត្រូវ​ កាត់ កាត់​ចោល​ចំណែក​ដែល​ជា​អម្រែក” "ខ្ញុំ​បាន​ស្ពាយ​វា​រយៈពេល​ ១៤៦០ ថ្ងៃ”។

អ្នក​គាំទ្រ​​អាច​គិត​ដល់​បុរស​តែ​ម្នាក់​គត់ ដែល​ស្ថិត​ក្នុង​ជីវិត​ Selena ក្បែរៗ ១៤៦០ ថ្ងៃ ដែល​ស្មើ​នឹង ៤ ឆ្នាំ​គត់ នោះ​គឺ Justin Bieber តែ​ម្ដង។ Selena និង Justin មាន​ទំនាក់​ទំនង​​នឹង​គ្នា​ចាប់​តាំង​ពី​ឆ្នាំ ២០១០ ដែល​អំឡុង​ពេល​នេះ​មាន​បែក​គ្នា​ផង ជួប​គ្នា​វិញ​ផង​ និង​បែក​គ្នា​ជា​​ចុង​ក្រោយ​ម្ដង​ទៀត។

​ចុច​ស្ដាប់​បទ "Cut You Off” នៅ​​ខាង​ក្រោម​នេះ ៖

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ សុខហេង