Sports Festival ធ្វើឲ្យមហាជនចាប់អារម្មណ៍ និងអាចសាកលេងកីឡាភ្លាមៗ
- 2020-01-13 10:04:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sports Festival ធ្វើឲ្យមហាជនចាប់អារម្មណ៍ និងអាចសាកលេងកីឡាភ្លាមៗ
ចន្លោះមិនឃើញ
កម្មវិធី DECATHLON Sports Festival ឆ្នាំ២០២០ ដែលធ្វើឡើងកាលពីម្សិលមិញនេះនៅ AEON 2 ធ្វើឲ្យមហាជននៅទីនោះចាប់អារម្មណ៍ខ្លាំង និងបានសាកលេងតាមប្រភេទកីឡាផ្សេងៗទាំង ២១ប្រភេទដែលបានបង្ហាញ។
តំណាងរបស់ DECATHLON ដែលជាអ្នករៀបចំកម្មវិធីនេះបានឲ្យដឹងថា Sports Festival នេះបង្កើតឡើងក្នុងគោលបំណងបង្ហាញនូវប្រភេទកីឡាផ្សេងៗដល់មហាជនឲ្យបានដឹង បានស្គាល់ ឬអាចឆ្លៀតហាត់សមលេងនៅក្នុងកម្មវិធីនេះភ្លាមៗ។
មិនត្រឹមតែប៉ុណ្ណេះទេ DECATHLON Sports Festival ធ្វើឲ្យប្រភេទកីឡាទាំងអស់ដែលបានបង្ហាញនេះរឹតតែនៅជិតជាមួយមហាជន ងាយស្រួលស្វែងយល់ក៏ដូចជាបំផុសគំនិតឲ្យស្រឡាញ់ចូលចិត្តហាត់កីឡាដើម្បីឲ្យមានសុខភាពល្អ។
កម្មវិធី DECATHLON Sports Festival ដែលបានធ្វើឡើងនៅឯ AEON 2 ម្សិលមិញនេះគឺបានបង្ហាញរហូតដល់ទៅ ២១ប្រភេទកីឡាផ្សេងគ្នារួមមាន អៃគីដូ ការ៉ាតេ ល្បុក្កតោ គុនខ្មែរ ឡើងភ្នំ ជិះសេះ និងប្រភេទកីឡាមួយចំនួនទៀត។ នេះជាលើកទី៣ហើយនៃកម្មវិធី DECATHLON Sports Festival៕