មូលហេតុ​​ Mane គោះ​ឈើ​២​ដង​ ​ពេល​គេ​និយាយ​ថា​ Liverpool នឹង​ឈ្នះ​លីគ​

  • 2020-01-14 03:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane បាន​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក​ African Player of the Year កាល​ពី​សប្ដាហ៍​មុន​ និង​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​២៧​ឆ្នាំ​លើក​ពាន​នេះ​ក្រោយ​រួម​ចំណែក​យ៉ាង​ធំធេង​ជួយ​ Liverpool ឈ្នះ​ពាន​ Champions League, Super Cup, FIFA Club World Cup និង​ឈ្នះ​ស្បែក​ជើង​មាស​នៅ Premier League កាល​ពី​រដូវ​កាល​មុន ថែម​ទាំង​ជួយ​ជម្រើស​ជាតិ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ African Cup of Nations។​

ក្នុង​ពិធី​ប្រគល់​ពាន​អ្នក​សារព័ត៌មាន​បាន​ធ្វើ​កិច្ច​សម្ភាសន៍​និង​និយាយ​បែប​ទាយ​ទុក​មុន​ថា៖ "អបអរ​សាទរ​ Sadio អ្នក​នឹង​ក្លាយ​ជា​ជើង​ឯក​ Premier League រដូវ​កាល​នេះ"។ ឭ​ដូច​នោះ​ Mane បាន​គោះ​កៅអី​២​ដង​ មុន​នឹង​ឆ្លើយ​សំណួរ។

ការ​គោះ​កៅអី​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ​ គឺ​បើ​តាម​ប្រពៃណី​​ជនជាតិ​សេណេហ្គាល់​ ការ​គោះ​ឈើ​នៅ​ពេល​គេ​ជូន​ពរ​អ្វី​មួយ​ គឺ​តំណាង​ឲ្យ​ការ​ទទួល​យក​សំណាង​ល្អ​ និង​បញ្ចៀស​រឿង​ចង្រៃ​ វា​ដូចជា​ទំនៀម​ខ្មែរ​ដែល​និយាយ​ថា សាធុៗ​ ដូច្នោះ​ដែរ។

គួរ​បញ្ជាក់​ថា​ Liverpool ពេល​នេះ​កំពុង​នាំមុខ​គេ​លើ​កំពូល​តារាង​ Premier League មាន​៦១​ពិន្ទុ ដាច់លេខ​​២​​ Manchester City ចំនួន​១៤​ពិន្ទុ​ ថែម​ទាំង​​សល់​១​ប្រកួត​ក្នុង​ដៃ៕

ប្រភព៖ Twitter   អត្ថបទ៖ រ័ត្ន