៤ ម៉ូឌែល​នៃ iPhone ឆ្នាំ ២០២០ មាន​ពីរ​ម៉ូឌែល​បំពាក់ RAM ធំ 6GB ជា​លើក​ដំបូង

  • 2020-01-15 03:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​សម្រាប់​ទូរសព្ទ iPhone នៅ​ឆ្នាំ ២០២០ នេះ នឹង​មាន​ការ​បំពាក់​នូវ RAM ទំហំ 6GB។ នេះ​បើ​តាម​របាយការណ៍​ព្យាករណ៍​របស់​អ្នក​ជំណាញ Timothy Arcuri និង Munjal Shah។

ប្រភព​បាន​ជឿជាក់​ថា Apple នឹង​ប្រកាស iPhone បួន​ម៉ូឌែល​មាន​អេក្រង់ ៥.៤ អ៊ីញ, ៦.៧ អ៊ីញ និង​ពីរ​ម៉ូឌែល​ទៀត​ទំហំ ៦.១ អ៊ីញ។ គ្រប់​ម៉ូឌែល​ទាំង​អស់​សុទ្ធ​ប្រើប្រាស់​អេក្រង់ OLED ហើយ​ចំណុច​ខុស​គ្នា​រសើប​ត្រង់​គុណភាព​កាមេរ៉ា​និង​ទំហំ RAM តែ​ប៉ុណ្ណោះ។

+ក្នុង​នោះ​អាច​នឹង​មាន​ដូច​ខាង​ក្រោម៖

  • iPhone អេក្រង់ ៥.៤ អ៊ីញ: កាមេរ៉ា ២ គ្រាប់ RAM 4GB
  • iPhone អេក្រង់ ៦.១ អ៊ីញ: កាមេរ៉ា ២ គ្រាប់ RAM 4GB
  • iPhone អេក្រង់ ៦.១ អ៊ីញ: កាមេរ៉ា ៣ គ្រាប់ RAM 6GB
  • iPhone អេក្រង់ ៦.៧ អ៊ីញ: កាមេរ៉ា ៣ គ្រាប់ RAM 6GB៕

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា