ម៉ូដែលសិចស៊ី Suzy សាក់រូប Messi ក្បែរក្រលៀន បន្តបង្ហាញការគាំទ្រ
- 2020-01-15 07:39:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដែលសិចស៊ី Suzy សាក់រូប Messi ក្បែរក្រលៀន បន្តបង្ហាញការគាំទ្រ
ចន្លោះមិនឃើញ
អតីតម្ចាស់មកុដ Miss BumBum នាង Suzy Cortez បន្តបង្ហាញការស្រឡាញ់ចំពោះ Lionel Messi ដោយសាក់រូបកីឡាករសំណព្វចិត្តរបស់ខ្លួនលើក្រលៀន។
រូបសាក់ថ្មីនេះនឹងមិនធ្វើឲ្យគ្រួសារ Messi សប្បាយចិត្តឡើយ ជាពិសេសប្រពន្ធរបស់គេនាង Antonella Roccuzzo។ កន្លងទៅ Suzy ធ្លាក់សាក់ឈ្មោះ Messi លើគូថម្ដងហើយ រហូតដល់កីឡាករសញ្ជាតិបង្ខំចិត្តបិទគណនីបណ្ដាញសង្គមរបស់នាងចោល។
Suzy សម្រេចចិត្តសាក់បែបនេះ ដោយសារតែបានសន្យាក្នុងកម្មវិធីទូរទស្សន៍កាលពីពេលថ្មីៗ។ ម៉ូដែលវ័យ២៩ឆ្នាំនិយាយថា៖ “ចាប់តាំងពីខ្ញុំបានសាក់ឈ្មោះតារារបស់ Barcelona លើគូថកន្លងទៅ ខ្ញុំធ្លាប់គិតថា នឹងសាក់រូបគេបន្ថែមទៀត ដើម្បីជាកិត្តិយសដល់កីឡាករឆ្នើមជាងគេលើលោករូបនេះ”៕