Conte ឈ្នះក្ដី Chelsea ទាក់ទិននឹងរឿងរងការបណ្ដេញចេញកាលពីឆ្នាំ២០១៨
- 2020-01-15 12:04:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte ឈ្នះក្ដី Chelsea ទាក់ទិននឹងរឿងរងការបណ្ដេញចេញកាលពីឆ្នាំ២០១៨
ចន្លោះមិនឃើញ
លោក Antonio Conte បច្ចុប្បន្នជាអ្នកចាត់ការក្លឹបអ៊ីតាលី Inter Milan បានឈ្នះក្ដីលើក្លឹប Chelsea ទាក់ទិននឹងរឿងចែកផ្លូវគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។
ភាគីខាង Conte បានទាមទារឲ្យក្លឹបតោខៀវ Chelsea បង់ប្រាក់ខែដែលនៅសេសសល់ ក្រោយពីក្លឹបនេះ បានបញ្ចប់កុងត្រាមុនកាលកំណត់រយៈពេល ១២ខែ ប៉ុន្តែភាគីក្លឹបវិញ បកស្រាយថា លោក Conte មិនចុះសម្រុងជាមួយបុគ្គលិកក្លឹប និងកីឡាករ ដែលចាត់ទុកជាការរំលោភបំពានកុងត្រា។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រឿងក្ដីនេះត្រូវបានសម្រេចថា Chelsea បានបញ្ចប់ការងារលោក Conte យ៉ាងអយុត្តិធម៌ ហើយតម្រូវឲ្យបង់ប្រាក់សងជំងឺចិត្តចំនួនជាង ១០ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថា Chelsea បានបង់ថ្លៃជំងឺចិត្តដល់លោក Conte សរុបជាង ៣៤លានដុល្លារ ដែលជាការបង់ថ្លៃជំងឺចិត្តថ្លៃបំផុតលើការបណ្ដេញគ្រូបង្វឹក៕