Spurs ខ្ចី​បាន​ខ្សែ​បម្រើ​ពី​ព័រទុយហ្គាល់​ ខណៈ​ក្លឹប​ធំៗ​ផ្សេង​ទៀត​ហាក់​នៅ​ស្ងាត់

  • 2020-01-15 14:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​ Gedson Fernandes ត្រូវ​បាន​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប​ Tottenham Hotspur ហើយ​​ដោយ​បាន​ចុះ​កុង​ត្រា​ខ្ចី​ជើង​ពី​ក្លឹបBenfica​ រយៈពេល​ ១៨ខែបើ​យោង​តាម​ការ​ផ្សាយ​របស់​ក្លឹប​នេះ​​។

ការ​ចុះ​កុង​ត្រា​ខ្ចី​ជើង​កីឡាករ​ Fernandes នេះ​ក៏​មាន​ការ​រួម​បញ្ចូល​នឹង​ជម្រើស​ក្នុង​ការ​ទិញ​កីឡាករ​នេះ​ផង​ដែរ ដោយ​ខាង​ក្លឹប​ Benfica បាន​ឯកភាព​ផង​ដែរ​​ក្នុង​តម្លៃ​ខ្លួន​ជាង ៥៦​លាន​ដុល្លារ។

ការ​ចាក​ចេញ​ពី​ក្លឹប​របស់​ Fernandes ធ្វើ​ឲ្យ​ក្លឹប​ល្បីៗ​ជា​ច្រើន​មក​ទាក់ទង​ និង​បាន​ផ្ដល់​តម្លៃ​ខ្លួន​ប្រហាក់​ប្រហែល​នឹង​ក្លឹប​ Spur ដែរ​។ ប៉ុន្តែ​ខ្សែ​បម្រើ​ Fermandes ផ្ទាល់​បាន​ជ្រើស​រើស​ទៅ​ក្លឹប​ Spur ដោយ​ខ្លួន​ឯង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Fernandes បាន​ចាប់​ផ្ដើម​អាជីព​ជា​កីឡា​ករ​បាល់​ទាត់​នៅ​ឆ្នាំ​ ២០០៨​តាំង​ពី​ខ្លួន​នៅ​ក្មេង​វ័យ​​មក​ម្ល៉េះ​ ហើយ​ក៏​ធ្លាប់​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ​ដូច​ជា​ ពាន​រង្វាន់​ Primeira Liga និង​ពាន​រង្វាន់​ UEFA European ជា​ដើម៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី