កែវ វាសនា បើកហាងឲ្យប្រពន្ធជិត៣០ម៉ឺនដុល្លារមិនអស់ចិត្ត នៅថែម Lexus 570 ស៊េរី2019 មួយគ្រឿងទៀត
- 2020-01-16 02:53:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ វាសនា បើកហាងឲ្យប្រពន្ធជិត៣០ម៉ឺនដុល្លារមិនអស់ចិត្ត នៅថែម Lexus 570 ស៊េរី2019 មួយគ្រឿងទៀត
ចន្លោះមិនឃើញ
តារាចម្រៀងលោក កែវ វាសនា បានបើកសម្ពោធហាងជូនប្រពន្ធ កាលពីល្ងាចមិញនេះ ដោយមុខជំនួញ១នេះប្រើទុនប្រហែលជិត៣០ម៉ឺនដុល្លារឯណោះ ហើយអ្វីដែលកាន់តែធ្វើឲ្យប្រពន្ធតារាចម្រៀងរូបនេះរំភើបនោះ លោកបានធ្វើរឿង១មួយឲ្យប្រពន្ធពេញចិត្តស្ដូក គឺទិញថ្មីស្រឡាងជូនប្រពន្ធតែម្ដង ។
ហាងដែលតារាចម្រៀងលោក កែវ វាសនានឹងភរិយា បើកសម្ពោធខាងលើ គឺជា មុខជំនួញនាំចូលផលិតផលគ្រឿងខូស្មិកទិក ជ្រកក្រោមស្លាកឈ្មោះក្រុមហ៊ុន chy chy lim co.,lt ដែលជាក្រុមហ៊ុនផ្លូវការរបស់អ្នកទាំងពីរតែម្ដង។ តាមការបញ្ជាក់មុនថ្ងៃសម្ពោធជាផ្លូវការ ផលិតផលដែលផលិតនៅប្រទេសថៃនេះ បានចរាចរណ៍លើទីផ្សារកម្ពុជាជាច្រើនខែហើយ ព្រមទាំងមានតំណាងចែកចាយជាច្រើនពាន់នាក់រួចមកហើយ។
លោក កែវ វាសនា និយាយថា ដោយសារតែមុខរបរខាងលើ ងាយស្រួលហើយទីផ្សារនៅក្នុងប្រទេសកម្ពុជា កំពុងតែពេញនិយមខ្លាំង គួបផ្សំប្រពន្ធរបស់លោក គឺជាអ្នកជំនាញខាង Live លក់ផលិតផលទាំងនោះផង ទើបលោកនឹងភរិយា បានសម្រេចបង្កើតជាក្រុមហ៊ុន ពង្រីកដើមទុនបន្ថែម ឲ្យកាន់តែធំឡើងៗ។
តាមការបង្ហើបពីសាមីខ្លួន មុខជំនួញ១នេះប្រើទុនប្រហែលជិត៣០ម៉ឺនដុល្លារឯណោះ ហើយទុនវិយោគអាចនឹងកាន់តែមានចំនួនច្រើនជាងនេះថែមទៀត ត្បិតអីអ្នកទាំង២គ្រោង នាំចូលផលិតផលជាច្រើនមុខទៀត ពីបរទេស ដើម្បីបំពេញតម្រូវការអតិថិជន។
នៅថ្ងៃបើសម្ពោធ លោកក៏បានអញ្ជើញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាប្រធានគណៈធម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ជាភ្ញៀវកិត្តិយសក្នុងការកាត់ខ្សែបូផងដែរ។
អ្វីដែលកាន់តែធ្វើឲ្យប្រពន្ធតារាចម្រៀងរូបនេះរំភើបនោះថែមទៀតនោះ មុនថ្ងៃបើកសម្ពោធហាងតែប៉ុន្មានថ្ងៃ លោកបានទិញរថយន្តLexus 570 ស៊េរី2019 ថ្មីស្រឡាងជូនប្រពន្ធ ធ្វើឲ្យប្រពន្ធពេញចិត្តស្ដូកតែម្ដង។ កែវ វាសនា និយាយថា Lexus 570 ស៊េរី2019 ប្រពន្ធស្រលាញ់ជាយូរមកហើយ អីចឹងត្រូវតែ បំពេញបំណងជូនគាត់។
នេះជាជោគជ័យធំមួយ បន្ថែមលើការងារសិល្បៈបច្ចុប្បន្ន ទោះបីជាមមាញឹកលើ ការជួយរកស៊ីប្រពន្ធបែបណាក្ដី តារាចម្រៀងរូបនេះ មិនទម្លាក់ចោលឡើយ គឺលោកនៅតែមន្តការច្រៀងតាមខនស៊ីត ជាហូរហែ ហើយបទចម្រៀងថ្មីក៏កំពុងតែសម្រុកផលិតជាបន្តបន្ទាប់៕