UEFA បញ្ចេញ​ឈ្មោះ​បេក្ខភាព Team of The Year ​មក​ពី Liverpool មាន​៥​នាក់

  • 2020-01-16 03:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Team of The Year សម្រាប់​ឆ្នាំ​២០១៩ ត្រូវ​បាន​ប្រកាស​ហើយ ក្នុង​នោះ​កីឡា​មក​ពី​ក្លឹប Liverpool មាន​ច្រើន​ជាង​គេ​ដល់​ទៅ​៥​នាក់ ចំណែក​ឯ​ Real Madrid គ្មាន​មួយ​សោះ។

កត្តា​ដែល​ជំរុញ​ឲ្យ​កីឡាករ Liverpool ជាប់​ច្រើន​ជាង​គេ​ដោយ​សារ​តែ ពួក​គេ​បាន​ជួយ​ក្រុម​ឈ្នះ Champions League កាល​ពី​រដូវ​កាល​មុន ដោយ​បាន​យក​ឈ្នះ Spurs ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ចំណែក​ឯ Real Madrid ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ។

១១​នាក់​​ដែល​ជាប់​ UEFA Team of The Year មាន៖

  • Alisson (Liverpool FC & ប្រេស៊ីល)
  • Trent Alexander-Arnold (Liverpool FC & អង់គ្លេស)
  • Virgil van Dijk (Liverpool FC & ហូឡង់)
  • Matthijs de Ligt (AFC Ajax/Juventus & ហូឡង់)
  • Andy Robertson (Liverpool FC & ស្កុតឡែន​)
  • Kevin De Bruyne (Manchester City FC & បែលហ្ស៊ិក​)
  • Frenkie de Jong (AFC Ajax/FC Barcelona & ហូឡង់)
  • Lionel Messi (FC Barcelona & អាហ្សង់ទីន)
  • Robert Lewandowski (FC Bayern München & ប៉ូឡូញ)
  • Cristiano Ronaldo (Juventus & ព័រទុយហ្គាល់)
  • Sadio Mané (Liverpool FC & សេណាហ្គាល់)

ការ​ជ្រើសរើស​នេះ​កើត​ចេញ​ពី​ការ​បោះឆ្នោត​តាម​អនឡាញ​ពី​អ្នក​គាំទ្រ​ជាង​២​លាន​នាក់ មើល​តាម​សមត្ថភាព​របស់​កីឡាករ​ដែល​លេង​ចាប់​ពី​ខែ​មករា ដល់​ធ្នូ ឆ្នាំ​២០១៩ ដែល​លេង​ក្នុង​ពាន​គ្រប់គ្រង​ដោយ UEFA៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ