Huawei បញ្ចេញស្មាតហ្វូនថ្មី មានសេវាកម្ម Google មួយកំផ្លេ

  • 2020-01-16 07:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​​​មាន​ការ​ហាម​ឃាត់​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​មិន​ឲ្យ​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​អាមេរិក​មែន​ពិត ប៉ុន្តែ Huawei បាន​ដាក់​លក់​ស្មាតហ្វូន​ថ្មី​គឺ Huawei P30 Lite New Edition ដែល​មាន​​សេវាកម្ម Google មក​ស្រាប់។

​​ម៉ូដែល​ថ្មី​នេះ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​បន្ថែម​ទៅ​លើ P30 Lite ដែល Huawei ប្រកាស​ចេញ​ក្នុង​ដើម​ឆ្នាំ ២០១៩។ ប្រៀប​ធៀប​នឹង​ជំនាន់​មុន ​ស៊េរី​ថ្មី​នេះ​មាន​ជម្រើស​ RAM ទំហំ​ដល់​ ៦GB និង​អង្គ​ផ្ទុក​ទិន្នន័យ​​មាន​ទំហំ​ដល់​ ២៥៦ GB ដែល​ជំនាន់​មុន​។ ផ្នែក​ដទៃ​ទៀត​នៅ​រក្សា​ដូច​ដើម​ ទាំង​ការ​ឌីហ្សាញ បន្ទះ​ឈីប អេក្រង់ និង​កាមេរ៉ា។

ត្បិត​ថា​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០២០ ក្រោយ​មាន​ការ​ហាម​ឃាត់​ពី​អាមេរិក​មែន ក៏​ P30 Lite New Edition នៅ​មាន​សេវាកម្ម Google ដូច​​​ស៊េរី​ដែល​ចេញ​ឆ្នាំ ២០១៩ ដែរ។ ហេតុផល​អាច​មក​ពី​​អាជ្ញាប័ណ្ណ​ Google គឺ​ជាប់​ជា​មួយ​ឈ្មោះ​នៃ​ម៉ូដែល ហេតុ​នេះ​ទោះ​​ Huawei ​ប្រើ​ឈ្មោះ​ដដែល ប៉ុន្តែ​ប្ដូរ​ការ​ឌីហ្សាញ​បន្តិច និង​ប្ដូរ​លក្ខណៈ​សម្បត្តិ​បន្តិច​ក៏​​នឹង​មិន​ល្មើស​នឹង​អាជ្ញាប័ណ្ណ​ដែរ។ នេះ​តាម​ការ​យល់​ឃើញ​របស់​សារព័ត៌មាន Android Authority។

Huawei P30 New Lite មាន​លក់​នៅ​អង់គ្លេស​ពី​ថ្ងៃ​ទី​ខែ​មករា ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៣៨៩ ដុល្លារ៕​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី