ភ្នំអណ្ដូងស្នេហ៍ ស្អាត​ឥតទាស់ ល្អបំផុត​សម្រាប់គ្រួសារ មិត្តភក្ដិ ជាពិសេស​​គូស្នេហ៍!

  • 2020-01-18 02:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយដល់ដែនដីនៃទេសភាពធម្មជាតិ គេពិតជាមិនអាចមើលរំលងខេត្តមណ្ឌលគិរីបានឡើយ។ វាលស្មៅធម្មជាតិដ៏ធំល្វឹងល្វើយដូចកម្រាលព្រំ គ្របដណ្ដប់លើដីខ្ពង់រាបរាប់ពាន់ហិចតា បានទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរ​ឲ្យលង់ចិត្តនឹងសម្រស់ធម្មជាតិនៅទីនេះ ហើយបានពោលពាក្យសរសើរមិនដាច់ពីមាត់។

ក្នុងចំណោមវាលស្មៅធម្មជាតិជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ភ្នំអណ្ដូងស្នេហ៍គឺជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលអ្នកទេសចរជាច្រើនប្រាថ្នាចង់ទៅ។

ស្ថិតក្នុងស្រុកអូររាំង ក្នុងខេត្តមណ្ឌលគិរី ភ្នំអណ្ដូងស្នេហ៍ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកដាក់ដាំ ព្រំដែនកម្ពុជា-វៀតណាម។ កម្រាលស្មៅធម្មជាតិ ក្រោមមេឃខៀវខ្ចី អមទៅដោយបរិយាកាសដ៏សែនស្ងប់ស្ងាត់នៅទីនេះ ពិតជាសក្ដិសមឥត​ទាស់ សម្រាប់ការសម្រាកលំហែកាយបែប picnic ជាលក្ខណៈគ្រួសារ ឬមិត្តភក្ដិ ជាពិសេស​គឺ​សម្រាប់​គូស្នេហ៍។

មិនត្រឹមតែប៉ុណ្ណោះទេ ភ្នំ​អណ្ដូងស្នេហ៍ ក៏ជាកន្លែងគយគន់ទិដ្ឋភាព​ថ្ងៃលិច ដ៏​ល្អ​ឥតខ្ចោះផងដែរ។

ចង់ដឹងថា​ភ្នំអណ្ដូងស្នេហ៍ ស្រស់ស្អាត និងពិសេស​បែបណា សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖