ព្រាប សុវត្ថិ ​ធ្វើ​ឱ្យ​អ្នក​សៀមរាប ​សប្បាយ​ខ្លាំង​ក្នុង​ការ​ប្រគំ​តន្ត្រី Tiger Street

  • 2020-01-20 01:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​ពេញ​មក ​នៅ​យប់មិញ​នេះ Tiger ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​ឱ្យ​អ្នក​គាំទ្រ​បាន​ចូល​រួម​ទស្សនា​សប្បាយ​រីករាយ​ផង​ដែរ។

​តារា​ចម្រៀង ព្រាប សុវត្ថិ សុគន្ធ នីសា Step ​និង ​G-Devit ​ជា​ដើម ​សុទ្ធ​តែ​បាន​បង្ហាញ​ខ្លួន​ជាមួយ​បទ​ចម្រៀង​ពីរោះ​ៗ ​អម​ជាមួយ​ក្បាច់​រាំ​ពិសេស ​ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ទស្សនា ​មិន​អាច​ទប់​អារម្មណ៍ ​ថា​មិន​រាំ​តាម​បាន​នោះ​ទេ។ ​ក្រៅ​ពី​ច្រៀង​ហើយ ​ក្រុម​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​នេះ ​ក៏​មាន​ការ​ចែក​បាល់ ​មាន​ហត្ថលេខា​របស់​ខ្លួន ​ឱ្យ​អ្នក​គាំទ្រ​ថែម​ទៀត​ផង។

ព្រឹត្តិការណ៍ Tiger Street Football 2020 ​នៅ​មណ្ឌល​សៀមរាប​បាន​បញ្ចប់ ​ដោយ​ក្រុម Samrong FC ​មក​ពី​ខេត្ត​ឧត្តរមានជ័យ ​ជា​អ្នក​បាន​លេខ​១ ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម ​Kiridongrek ​លេខ​២ ​បាន​ប្រាក់​រង្វាន់ ១ ០០០​ដុល្លារ ​ក្រុម​ The Brother FC ​លេខ​៣ ​បាន​៥០០​ដុល្លារ ​និង​ក្រុម​ Fratelo FC (B) ​បាន​លេខ​៤ ​ទទួល​បាន​២០០​ដុល្លារ។ ​ក្រុម​ទាំង​៤​នេះ ​រួម​ជាមួយ​ក្រុម​៨​ផ្សេង​ទៀត​នៅ​មណ្ឌល​សៀមរាប ​នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី​ ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០៕

អត្ថបទ៖ វ៉ាន់ សក្ដិ